អន្តរជាតិ

សូមប្រុងប្រយ័ត្ន! រដ្ឋបាលចំណីអាហារនិងឱសថថៃ បានព្រមានអ្នកប្រើប្រាស់ឱ្យជៀសវាងការទិញអាហារបំប៉នម៉ាក THANOS

BY
autoadmin
December 14, 2022

រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានព្រមាននៅថ្ងៃពុធនេះថា អាហារបំប៉នម៉ាក THANOS មិនអាចចាត់ទុកថាមានសុវត្ថិភាពនោះទេ ព្រោះវាត្រូវបានដាក់លក់ដោយគ្មានការអនុញ្ញាត។ FDA បាននិយាយថា អ្នកប្រើប្រាស់មិនគួរទិញអាហារបំប៉ន THANOS ទេ ព្រោះវាត្រូវបានដាក់លក់ក្រោមលេខចុះបញ្ជីអាហារ (២៤-១-០៩៩៥៧-១-០១០៧) ដែលត្រូវបានផ្តល់ឱ្យក្រុមហ៊ុនអាហារបំប៉នផ្សេងទៀត មុនពេលវាត្រូវបានលុបចោលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

FDA មិន​បាន​អនុម័ត​ផលិតផល THANOS និង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​ ដែល​ប្រើ​ក្នុងថ្នាំ​នោះ​ទេ។ FDA បានបន្ថែមថា ផលិតផលអាចមានគុណភាពទាប ឬអាចមានសារធាតុគ្រោះថ្នាក់។ ទីភ្នាក់ងារនេះបានណែនាំអ្នកប្រើប្រាស់ឱ្យពិនិត្យមើលមូលដ្ឋានទិន្នន័យអនឡាញរបស់ខ្លួន ដើម្បីផ្ទៀងផ្ទាត់ថា តើផលិតផលម្ហូបអាហារត្រូវបានចុះបញ្ជីស្របច្បាប់ដែរ ឬទេ។ មូលដ្ឋានទិន្នន័យមាននៅលើគេហទំព័ររបស់ទីភ្នាក់ងារ (www.fda.moph.go.th)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់ FDA៖ ១៥៥៦៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: