សង្គម

ចេញពីមើលល្ខោននៅវត្ត មើលចំតួយក្ស ចេញមកដេញកាប់ផ្អើលក្រុងក្រចេះ

BY
Naren
December 15, 2022

(ក្រចេះ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ពន្ធ័ករណីហិង្សាមានស្ថានទម្ងន់ទោស និង ធ្វើឱ្យខូចខាតដោយចេតនា។ នេះបើយោងតាមការបង្ហោះរបស់អធិការដ្ឋាននគរបាលក្រុងក្រចេះ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

ជនសង្ស័យទាំង៣មានឈ្មោះ ១-ឈ្មោះ ស្រាង អេ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ, ២-ឈ្មោះ ភាព សុផៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និង ៣-ឈ្មោះ សេង វ៉ាខេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅយប់កើតហេតុនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣:០៥នាទី នៅចំណុចមុខសាលាក្រុងក្រចេះ ស្ថិតនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ជនសង្ស័យបានជិៈម៉ូតូដេញតាមពីក្រោយ ដោយមានកាន់កាំបិត ផ្គាក់១ដើម ពេលមកដល់ចំណុចមុខសាលាក្រុងក្រចេះ បានធ្វើសកម្មកាប់ ជនរងគ្រោះ តែពុំត្រូវដោយគេចផុត ហើយផ្ដួលម៉ូតូរត់គេចខ្លួន ពេលនោះជនសង្ស័យ បានយកកាំបិតផ្គាក់កាប់មកលើម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាតទាំងស្រុង៕

Share This Post: