ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហាររដ្ឋតិចសាស់ ដែលជាកម្រិតខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ

    BY autoadmin December 17, 2022
    គ្រោះរញ្ជួយដីកម្រិត ៥.៤រ៉ិចទ័រ បានវាយប្រហាររដ្ឋតិចសាស់ ដែលជាកម្រិតខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ

    គ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់ បានវាយប្រហារកាលពីល្ងាចថ្ងៃសុក្រ នៅតំបន់ភាគខាងលិចនៃរដ្ឋ ដែលជាជម្រកនៃសកម្មភាពប្រេង និងហ្គាស ប៉ុន្តែមិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​ការ​ខូច​ខាត​ ឬ​របួស​ទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា គ្រោះរញ្ជួយដីនោះមានកម្រិត ៥.៤រ៉ិចទ័រ ហើយបានវាយប្រហារនៅវេលាម៉ោង ៥ និង ៣៥នាទីល្ងាច ម៉ោងក្នុងស្រុក។ វាស្ថិតនៅចំកណ្តាលប្រហែល ២២ គីឡូម៉ែត្រ ខាងជើងឆៀងខាងលិចនៃតំបន់ Midland ជាមួយនឹងជម្រៅប្រហែល ៩ គីឡូម៉ែត្រ។

    ការិយាល័យសេវាកម្មអាកាសធាតុជាតិនៅ Midland បានសរសេរថា៖«វាទំនងជាការរញ្ជួយដីខ្លាំងបំផុតទី៤ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋតិចសាស់!» អ្នកជំនាញភូគព្ភសាស្ត្រ Jana Pursley នៅមជ្ឈមណ្ឌលព័ត៌មានរញ្ជួយដីជាតិរបស់ USGS ក្នុងរដ្ឋ Colorado បាននិយាយថា យោងតាមរបាយការណ៍ដំបូងដែលទទួលដោយទីភ្នាក់ងារនេះ ការរញ្ជួយនេះត្រូវបានទទួលអារម្មណ៍ដោយមនុស្សជាង ១,៥០០ នាក់ នៅចម្ងាយពីតំបន់ Amarillo និង Abilene ក្នុងរដ្ឋតិចសាស់ រហូតដល់ភាគខាងលិចរហូតដល់ទីក្រុង Carlsbad រដ្ឋ New Mexico៕

    អត្ថបទ៖ លីដា
    ប្រភព៖ Bloomberg

    Share This Post: