សង្គម

យុវតី លឹម ឈីងអ៉ី សិស្សឆ្នើមផ្នែកគណិតវិទ្យា ប្រឡងបាក់ឌុបជាប់និន្ទេស A និង លំដាប់ពិន្ទុ ៩៩.៩៣០

BY
Naren
December 23, 2022

(ភ្នំពេញ)៖យុវតី លឹម ឈីងអ៉ី ដែលមហាជនបានស្គាល់កន្លងមក ដោយប្អូនស្រីជាជ័យលាភីមេដាយមាសក្នុងកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ-សិង្ហបុរី ២០២០-២០២២។ នៅឆ្នាំនេះយុវតីមកពីវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ ដោយទទួលបាននិទ្ទេស A ដោយមុខវិជ្ជា ខ្មែរA គណិតB ជីវវិទ្យាA ប្រវត្តិវិទ្យាA គីមីវិទ្យាA រូបវិទ្យាA ភាសាB ជាមួយនឹងលំដាប់ពិន្ទុ ៩៩.៩៣០។

សូមរំលឹកថាយុវតី លឹម ឈីងអ៉ី បានចូលរួមការប្រកួតផ្នែកគណិតវិទ្យា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានមេដាយចំនួន៦ផ្នែកគណិតវិទ្យា។ ក្នុងនោះមេដាយ មាសចំនួន៤ និងមេដាយប្រាក់២ ហើយទៅថ្ងៃអនាគតនាងនឹងយកមុខវិជ្ជាគណិត វិទ្យានេះ ដើម្បីទៅបង្កើតជារបស់ថ្មី សាងស្នាដៃថ្មីៗ បង្កើតទ្រឹស្ដីថ្មីៗ រករបបគំហើញ ដើម្បីអាចផលិតបាននូវឧបករណ៍បច្ចេកវិទ្យាសម្រាប់ជួយដល់សង្គមជាតិទាំងមូល។

ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០ នាក់៕

Share This Post: