ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍ពី UN បានបង្ហាញថា ជម្លោះនៅអ៊ុយក្រែនបានឆក់យកជីវិតជនស៊ីវិលច្រើនជាង ៦,៨០០ នាក់

    BY autoadmin December 24, 2022
    របាយការណ៍ពី UN បានបង្ហាញថា ជម្លោះនៅអ៊ុយក្រែនបានឆក់យកជីវិតជនស៊ីវិលច្រើនជាង ៦,៨០០ នាក់

    ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលអ៊ុយក្រែន ៦,៨២៦ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់រុស្ស៊ីចាប់តាំងពីសង្គ្រាមចាប់ផ្តើម។ តួលេខនេះរាប់ចាប់ពីរវាងថ្ងៃទី២៤ ខែកុម្ភៈ នៅពេលដែលរុស្ស៊ីចាប់ផ្តើមការលុកលុយផ្នែកយោធារបស់ខ្លួន ដល់ថ្ងៃទី១៨ ខែធ្នូ។ ការិយាល័យបាននិយាយថា អ្នកស្លាប់រួមមានកុមារ ៤២៨ នាក់។

    តាមតំបន់ ការស្លាប់ជនស៊ីវិលចំនួន ៤,០៣៦ នាក់ ត្រូវបានកត់ត្រានៅក្នុងតំបន់ភាគខាងកើតនៃទីក្រុង Donetsk និង Luhansk និង ២,៧៩០ នាក់ នៅក្នុងតំបន់ផ្សេងទៀតនៃអ៊ុយក្រែន រួមទាំងតំបន់ Kyiv ផងដែរ។ លើសពីនេះ ជនស៊ីវិលចំនួន ១០,៧៦៩ នាក់ ត្រូវបានរងរបួស។ ការិយាល័យបាននិយាយថា ខ្លួនជឿថាតួលេខជាក់ស្តែងគឺខ្ពស់ជាងនេះ ខណៈដែលរបាយការណ៍ពីទីតាំងមួយចំនួន ដែលមានអរិភាពខ្លាំងនៅតែបន្ត រួមទាំង Mariupol កំពុងរង់ចាំការបញ្ជាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: