បុរសម្នាក់ស្មានតែត្រូវរង្វាន់ធំ iPhone X ដល់ពេលបើកមើលខាងហួសចិត្តនិយាយអត់ចេញ
ឥណ្ឌូនេស៊ី៖ ម្ចាស់គណនី Facebook ដែលមានឈ្មោះថា Amrozi រស់នៅក្នុងខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី បានចែលរំលែករឿងដ៏ហួចចិត្តមួយតាមបណ្តាញសង្គម ក្រោយគាត់បានឈ្នះរង្វាន់ធំមួយពីម៉ាស៊ីនហ្គេមនៅតាមផ្សារទំនើប ដែលរង្វាន់នោះជាប្រអប់ទូរស័ព្ទ iPhone X តែធាតុពិតរបស់នៅខាងក្នុងបែជារបស់ផ្សេងទៅវិញ។ តាមរយៈបណ្តាញសង្គមរបស់គាត់បានរៀបរាប់ថា គាត់បានទៅលេងហ្គេមនៅក្នុងម៉ាស៊ីន Claw Machine ដែលហ្គាមនេះតម្រូវឲ្យគាត់ទិញកាក់សម្រាប់ដាក់ចូល ដើម្បីទទួលបានសិទ្ធចាប់យករង្វាន់ណាមួយពីក្នុងម៉ាស៊ីន។
គាត់បានទិញកាក់ជាច្រើន និងព្យាយាយមចាប់យ៉ាងយូរ រហូតចាប់រង្វាន់ធំគឺប្រអប់ទូរស័ព្ទ iPhone X។ ក្រោយចាប់បានភ្លាម គាត់សប្បាយចិត្តយ៉ាងខ្លាំង តែពេលដែលគាត់បើកប្រអប់នោះមើល ទើបឃើញថាក្នុងនោះមានថ្មមួយដុំ និងសូកូឡាមួយចំនួនវិញ ដែលធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង។ លោកអ្នកអាចទស្សនាវីដេអូដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz