ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃព្យាយាមប្រើគ្រប់វិធី ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗចេញពីផ្សែងអ័ព្ទ និងខ្យល់កខ្វក់ក្នុងក្រុងបាងកក (មានវីដេអូ)

    BY Khmernote Media January 16, 2019
    ថៃព្យាយាមប្រើគ្រប់វិធី ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗចេញពីផ្សែងអ័ព្ទ និងខ្យល់កខ្វក់ក្នុងក្រុងបាងកក (មានវីដេអូ)

    រដ្ឋាភិបាលថៃបានព្យាយាមប្រើគ្រប់វិធី ដើម្បីទប់ស្កាត់បញ្ហាផ្សេងៗ ដែលអាចកើតចេញពីផ្សែងអ័ព្ទ និងខ្យល់កខ្វក់កំពុងតែវាយប្រហារពេញទីក្រុងបាងកក ខណៈដែលអង្គការសុខភាពពិភពលោកបានឲ្យដឹងថា រាល់ឆ្នាំតួលេខ អ្នកស្លាប់ដោយសារផ្សែងពុលមានច្រើនជាងចំនួនអ្នកស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់ទៅទៀត។ ដំណោះស្រាយដែលរដ្ឋាថៃបានធ្វើនោះរួមមាន លាងសម្អាតផ្លូវជាញឹកញាប់ បាញ់ទឹកពីលើអគារខ្ពស់ៗ បង្កើតភ្លៀងសិប្បនិម្មិត និងទប់ស្កាត់យានជំនិះ ដែលបញ្ចេញផ្សែងច្រើនមិនឲ្យធ្វើដំណើរជាដើម។

    សូមបញ្ជាក់ថា ខ្យល់កខ្វក់ដែលកំពុងវាប្រហារក្រុងបាងកកនោះគឺមានកម្រិត PM ២,៥ (ខ្យល់ដែលមានផ្ទុកធូលីមានអង្កត់ផ្ជិត ២,៥ មីក្រូន) រួមជាមួយក្លិនអាក្រក់ ដែលអាចប៉ះពាល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។ តំបន់មួយចំនួនក្នុងទីក្រុងបាងកកគឺរងផលប៉ះពាល់ខ្លាំងដោយតំបន់ទាំងនោះអាចទទួលរងទាំងផលប៉ះពាល់ដល់ខុសភាព និងរាំងស្ទះការធ្វើដំណើរ ឬអាជីវកម្មផ្សេងៗ ខណៈតំបន់មួយចំនួនទៀតគ្រាន់តែទទួលរងផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះ។ សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា រាល់ឆ្នាំនៅជុំវិញពិភពលោកមានអ្នកស្លាប់ដោយសារផ្សែងពុល និងខ្យល់កខ្វក់ចំនួន ៦,៣ លាននាក់ ខណៈអ្នកស្លាប់ដោយជំងឺ អេដស៍ និងគ្រុនចាញ់មានចំនួនត្រឹមតែ ២,៣៦ លាននាក់ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nationmultimedia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay