ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃប្រើប្រាស់កាណុងបាញ់ទឹកពិសេស និងយន្តហោះផលិតភ្លៀងសិប្បនិម្មិត ដើម្បីសម្អាតបរិយាកាសកខ្វក់ ដែលកំពុងបំពុលទីក្រុងបាងកក

    BY Khmernote Media January 15, 2019
    ថៃប្រើប្រាស់កាណុងបាញ់ទឹកពិសេស និងយន្តហោះផលិតភ្លៀងសិប្បនិម្មិត ដើម្បីសម្អាតបរិយាកាសកខ្វក់ ដែលកំពុងបំពុលទីក្រុងបាងកក

    ថៃ៖ រដ្ឋាភិបាលថៃកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការបំពុលបរិយាកាស ដែលបណ្តាលមកពីធូលីដី ដែលបានបក់បោកមកលើទីក្រុងបាងកក និងតំបន់ជុំវិញចាប់តាំងពីចុងឆ្នាំមុនមក។ អាជ្ញាធរគ្រោងនឹងដាក់ពង្រាយយន្ដហោះ២គ្រឿង ដែលមានបច្ចេកវិទ្យាផលិតភ្លៀងសិប្បនិម្មិត ដើម្បីព្យាយាមបង្កើតភ្លៀងនៅភាគខាងកើតក្រុងបាងកកនៅល្ងាចថ្ងៃអង្គារនេះ ដើម្បីសំអាតខ្យល់អាកាសនៅក្នុងសង្កាត់ដែលរងគ្រោះបំផុត ព្រមទាំងប្រើប្រាស់កាណុងបាញ់ទឹកពិសេសទៅក្នុហលំហអាកាស ដើម្បីទាញទំលាក់សារធាតុកខ្វក់ទាំងនេះមកដី។

    យោងទៅតាមនាយកដ្ឋានគ្រប់គ្រងការបំពុល (PCD) តំបន់ជាច្រើននៃទីក្រុងបាងកក និងតំបន់ជុំវិញនោះកំពុងទទួលរងនូវបរិមាណសំណល់អុកស៊ីសែន PM2.5 ដែលលើសពីដែនកំណត់សុវត្ថិភាពរបស់ថៃចំនួន ៥០មីក្រូក្រាម ក្នុងមួយម៉ែត្រគូប (μg / m³) ។ កម្រិត PM2.5 ក្នុងទីក្រុងមានចន្លោះពី ៧០ ទៅ ១០០ μg / m³ ដែលវាជាកម្រិតប្រកាសអាសន្ន។ លោក Surasee Kittimonton ប្រធាននាយកដ្ឋានអាកាសចរណ៍ និងផលិតកម្មអាកាសចរណ៍បានមានប្រសាសន៍ថា អាស្រ័យលើលក្ខខណ្ឌអាកាសធាតុការផលិតភ្លៀងទំនងនឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារ និងយ៉ាងហោចណាស់ដំណើរការរហូតដល់ថ្ងៃសុក្រ៕

    អត្ថបទ៖ លីដា
    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay