លោក Zelensky និយាយថា លោក Putin ធ្វើសង្រ្គាមដើម្បីអាចកាន់អំណាចដល់ដង្ហើមចុងក្រោយរបស់គាត់
- BY
- autoadmin
- January 2, 2023
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា «ដើរគន្លងបីសាច» ហើយលោក Vladimir Putin ធ្វើសង្រ្គាមដើម្បីធានាថា អាចកាន់អំណាចរហូតដល់ជីវិតចុងក្រោយរបស់គាត់។ លោក Zelensky បានប្តូរទៅនិយាយភាសារុស្សីនៅក្នុងសុន្ទរកថាពេលយប់របស់គាត់កាលពីថ្ងៃសៅរ៍ ដើម្បីផ្ញើសារទៅកាន់វិមានក្រឹមឡាំង និងពលរដ្ឋរុស្ស៊ី ខណៈដែលទីក្រុងមូស្គូ បានបើកការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់ វាយលុកតំបន់ជាច្រើននៃប្រទេសអ៊ុយក្រែននៅមុនថ្ងៃចូលឆ្នាំ។

លោក Zelensky បាននិយាយថា៖«មេដឹកនាំរុស្ស៊ីកំពុងលាក់ខ្លួននៅពីក្រោយកងទ័ព នៅពីក្រោយមីស៊ីល នៅពីក្រោយជញ្ជាំងនៃលំនៅដ្ឋាន និងវិមានរបស់គាត់ និងនៅពីក្រោយប្រជាជនរបស់គាត់។ គាត់លាក់មុខនៅពីក្រោយអ្នក ហើយដុតបំផ្លាញប្រទេស និងអនាគតរបស់អ្នក។ គ្មាននរណាម្នាក់នឹងអត់ទោសឱ្យអ្នក សម្រាប់ភាពឃោរឃៅនេះទេ»។ លោក Zelensky គាត់បានសង្កត់ធ្ងន់ថា៖«ភាគច្រើននៃមីស៊ីលរុស្ស៊ីត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងការពារដែនអាកាសអ៊ុយក្រែន។ ប្រសិនបើគ្មានក្រុមការពារអាកាសទេ ចំនួនអ្នកស្លាប់នឹងមានភាពខុសគ្នា ធំជាងនេះទៅទៀត។ ហើយនេះជាភស្តុតាងមួយទៀតសម្រាប់ពិភពលោកថា ការគាំទ្រអ៊ុយក្រែនត្រូវតែមានការជំរុញឡើង»៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






