អន្តរជាតិ
ប្រុងប្រយ័ត្នផង! មានករណីផ្ទុះរថយន្តពេលបញ្ចូលហ្គាសនៅឯប្រទេសថៃ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល
BY Khmernote Media
January 15, 2019
ថៃ៖ កាលពីថ្មីៗនេះ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅប្រទេសថៃ ដោយមានការផ្ទុះធុងហ្គាសរថយន្តតាក់ស៊ីមួយគ្រឿង បានបណ្តាលឲ្យមនុស្ស១នាក់រងរបួសធ្ងន់ និង២នាក់របួសស្រាល។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៣០នាទីរសៀល នៅឯម្តុំបាងណាសង ដោយរថយន្តតាក់ស៊ីពណ៌លឿង ដែលមានស្លាកលេខ ทว 8142 ក្រុងថេបមហានគរ បានផ្ទុះពេលបញ្ចូលហ្គាសចូលរថយន្ត បានបណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ម្នាក់ត្រូវបានគេស្គាល់ថាឈ្មោះនាយ វិឆ័យ បួដក ជាតៃកុងឡាន រងរបួសធ្ងន់ខ្លាំងតែជាសំណាងដែលគាត់មិនបាននៅអង្គុយក្នុងរថយន្ត ចំណែក២នាក់ទៀតរងរបួសស្រាល ដោយគេដឹងថាជាបុគ្គលិកហ្គារាសសាំង។ បញ្ជាក់ផងដែរថា អ្នករងរបួសចំនួន២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្តង៕






ប្រភព៖ Thairath
អត្ថបទ៖ មេសា