ទីក្រុងតូក្យូកំពុងពិចារណាផ្តល់ជូនគ្រួសារដែលមានក្មេងៗអាយុក្រោម ១៨ឆ្នាំ ជាមួយទឹកប្រាក់លើកទឹកចិត្តប្រចាំខែ
- BY
- autoadmin
- January 4, 2023
រដ្ឋាភិបាលទីក្រុងតូក្យូកំពុងពិចារណា ផ្តល់ជូនគ្រួសាររស់នៅក្នុងរដ្ឋធានីរបស់ខ្លួន ដែលមានកុមារអាយុក្រោម ១៨ឆ្នាំ នូវប្រាក់លើកទឹកចិត្តប្រចាំខែប្រមាណ ៥,០០០ យ៉េន ឬ ៣៨ ដុល្លារ សម្រាប់ពួកគេម្នាក់ៗ ដែលជាគោលបំណងថ្មីមួយដើម្បីជំរុញចំនួនកុមារ។ លោកស្រី Koike Yuriko អភិបាលក្រុងតូក្យូបានប្រកាសផែនការនេះ នៅក្នុងសុន្ទរកថាឆ្នាំថ្មីកាលពីថ្ងៃពុធ ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលនឹងបញ្ចូលអត្ថប្រយោជន៍នេះនៅក្នុងថវិការបស់ខ្លួន សម្រាប់សារពើពន្ធឆ្នាំ២០២៣ ដែលចាប់ផ្តើមនៅក្នុងខែមេសា។

លោកស្រីបានកត់សម្គាល់ថា ចំនួនកំណើតនៅក្នុងប្រទេសជប៉ុនទំនងជាធ្លាក់ចុះក្រោម ៨០០,០០០ នាក់ ក្នុងមួយឆ្នាំជាលើកដំបូង ដែលវាអាចអង្រួនគ្រឹះរបស់សង្គមជាតិ។ លោកស្រី Koike បានចង្អុលបង្ហាញថា រដ្ឋាភិបាលកណ្តាលមិនដំណើរការគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាភ្លាមៗនៅក្នុងសេចក្តីព្រាងថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធបន្ទាប់នោះទេ។ ដូច្នេះអភិបាលក្រុងតូក្យូបានមានប្រសាសន៍ថា ទីក្រុងតូក្យូនឹងនាំមុខគេក្នុងការដោះស្រាយបញ្ហានេះ ព្រោះវាមិនមានពេលរង់ចាំទៀតឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






