ប្រធានាធិបតីបារាំង Emmanuel Macron ប្រកាសនឹងបញ្ជូនរថក្រោះ AMX-10 RC ទៅឱ្យអ៊ុយក្រែន
- BY
- autoadmin
- January 5, 2023
បារាំងនឹងក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលបញ្ជូនរថក្រោះទៅឱ្យអ៊ុយក្រែន នេះបើតាមការិយាល័យប្រធានាធិបតីបារាំងបានប្រកាសកាលពីថ្ងៃពុធ ទី០៤ ខែមករា បន្ទាប់ពីកិច្ចពិភាក្សារវាងលោក Emmanuel Macron និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskyy ។ ពួកគេនឹងបញ្ជូនរថក្រោះ AMX-10 RC ដែលជារថក្រោះធុនស្រាលនៅក្នុងសេវាកម្មចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងការគាំទ្រយោធារបស់បារាំងសម្រាប់អ៊ុយក្រែន។

ទីក្រុងប៉ារីសបានបញ្ជូនកាំភ្លើងធំទំនើបៗ រថពាសដែក មីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែនរួចហើយ ប៉ុន្តែលោក Macron បានមានការបារម្ភជាយូរមកហើយចំពោះការបង្កជម្លោះរបស់រុស្ស៊ី និងផ្តាច់ទំនាក់ទំនងការទូតជាមួយលោក Vladimir Putin ។ ជំនួយការរបស់មេដឹកនាំបារាំងបានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបន្ទាប់ពីការហៅទូរស័ព្ទរវាង Macron និង Zelenskyy ថា៖«ប្រធានាធិបតីចង់បង្កើន … ជំនួយដល់អ៊ុយក្រែន ដោយទទួលយកការប្រគល់រថក្រោះធុនស្រាល AMX-10 RC»។ លោកបាននិយាយថា៖«វាជាលើកទីមួយហើយដែលរថក្រោះរចនាដោយលោកខាងលិច ត្រូវបានផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






