ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកពិចារណាបញ្ជូនរថពាសដែក M2 Bradley ទៅកាន់អ៊ុយក្រែន

    BY autoadmin January 5, 2023
    សហរដ្ឋអាមេរិកពិចារណាបញ្ជូនរថពាសដែក M2 Bradley ទៅកាន់អ៊ុយក្រែន

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហើបថា ប្រទេសរបស់លោកកំពុងពិចារណាបញ្ជូនរថពាសដែកទៅកាន់អ៊ុយក្រែន ដើម្បីជួយអ៊ុយក្រែនដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។ លោក Biden ត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃពុធថា តើអាមេរិកនឹងបញ្ជូនរថពាសដែក Bradley Fighting Vehicles ដែរ ឬទេ។ គាត់ឆ្លើយថា «បាទ» ។

    រថពាសដែក M2 Bradley ដំណើរការលើផ្លូវពិបាក ហើយត្រូវបានបំពាក់ដោយ autocannon និងអាវុធផ្សេងទៀត ហើយក៏អាចវាយប្រហារនៅពេលដឹកជញ្ជូនទាហានផងដែរ។ ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ ABC News ថា កងកម្លាំងអ៊ុយក្រែនកំពុងរង់ចាំជំនួយរថពាសដែក។ លោក Budanov បាននិយាយថា ពួកគេគឺជាយានសំខាន់ សម្រាប់អង្គភាពថ្មើរជើង ហើយនោះហើយជាមូលហេតុដែលពួកវាចាំបាច់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: