ស្នេហ៍ពិតមានគ្រប់ទីកន្លែង! គូស្នេហ៍មួយគូរជួបស្នេហ៍ពិតរបស់ខ្លួនតាមរយៈលេងហ្គេមអនឡាញ
គូស្នេហ៍ដែលរស់នៅឆ្លងទ្វីបពីរផ្សេងគ្នាមួយគូ បានសម្រេចរៀបការជាមួយគ្នាក្រោយពេលពួកគេបានស្គាល់គ្នាតាមរយៈការលេងហ្គេមតាមអ៊ីនធឺណិតជាមួយគ្នាមួយរយៈមក។ ស្រ្តីជាភរិយាមានឈ្មោះថា Samra អាយុ ២៣ ឆ្នាំ ជាជនជាតិហ្វីលីពីនកាន់សាសនាមូស្លីម ហើយនាងបានទៅធ្វើការងារនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ចំណែកឯកូនកំលោះវិញមានឈ្មោះថា Triston Wallin អាយុ ២១ ឆ្នាំ ជាជនជាតិអាមេរិក និងរស់នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្នុងឆ្នាំ ២០១៧ ពួកគេបានលេងហ្គេម RPG (role-playing game) ជាមួយគ្នា ហើយលោក Triston Wallin ក៏បានជួយឲ្យលុយ និងកាក់សម្រាប់លេងក្នុងហ្គេមទៅកាន់នាង Samra ជាញឹកញាប់ រហូតបានស្គាល់គ្នាជិតស្និត ហើយក្រោយមកក៏ស្រលាញ់គ្នា និងសម្រេចរៀបការជាមួយគ្នាតែម្តង។
មុនពេលឈានដល់ការរៀបការពួកគេតែងនិយាយគ្នាតាមរយៈប្រពន្ធអ៊ីនធឺណិត ដើម្បីសួរសុខទុក្ខគ្នា និងដើម្បីរៀបគម្រោងរៀងការជាមួយគ្នាផងដែរ។ ក្រោយពេលព្រមព្រាងគ្នារួចពួកគេបានសម្រេចធ្វើដំណើរទៅហ្វីលិពិន ដើម្បីជួបគ្នាផ្ទាល់លើកទី ១ និងរៀបការជាមួយគ្នាតែម្តង។ ពួកគេបានរៀបការចំនួន ២ លើក ទីមួយមួយគឺរៀបចំតាមបែបសាសនាមូស្លីម និងទី ២ រៀបការតាមបែបអឺរ៉ុប៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz

