ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្មីទៀតហើយ! ករណីបន្លំខ្លួនធ្វើជាអ្នកកំដរអ្នកជម្ងឺ ហើយចូលយកទ្រព្យសម្បត្តិអស់គ្មានសល់

    BY Khmernote Media January 16, 2019
    ថ្មីទៀតហើយ! ករណីបន្លំខ្លួនធ្វើជាអ្នកកំដរអ្នកជម្ងឺ ហើយចូលយកទ្រព្យសម្បត្តិអស់គ្មានសល់

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាករណីលួច បន្លំ ទ្រព្យសម្បត្តិតែងកើតមានជារឿយៗ ទោះបីជាក្រុមសមត្ថកិច្ចបានធ្វើការទប់ស្កាត់យ៉ាងដុតដៃដុតជើង តែហាក់នៅមានកម្រិតនៅឡើយ។ជាក់ស្តែងថ្មីនេះៗ មានករណីឃាត់ខ្លួនបុរសម្នាក់ពីបទបន្លំលួចទ្រព្យសម្បត្តិ ពីអ្នកជម្ងឺនៅឯមន្ទីរពេទ្យខេត្តកោះកុង។តាមប្រភពទំព័រ មន្ទីរពេទ្យខេត្តកោះកុង ដែលបានបង្ហោះលើបណ្តាញសង្គមឲ្យដឹងថា ជនសង្ស័យមួយរូបនេះ ជាមួយក្រុមបក្សពួកផ្សេងទៀត តែងធ្វើសកម្មភាពលួចទ្រពសម្បត្តិអ្នកជម្ងឺដែលកំពុងសម្រាកពេទ្យនៅពេលយប់ ដោយបន្លំខ្លួនធ្វើជាអ្នកកំដរអ្នកជម្ងឺ។

    តែយ៉ាងណាមិញជនខិលខូចរូបនេះ ត្រូវបានក្រុមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០នាទីព្រឹក ដោយជនសង្ស័យរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ហង្ស ចន្ទកក្កដា (ហៅដែន) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លេងភ្លេង មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដែលបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ប៉េង សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរកម្មករ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងមន្ទីរបង្អែកពេទ្យខេត្តកោះកុង ជាមួយភស្តុតាងដែលមានទូរស័ព្ទ iPhone6 ចំនួន១គ្រឿង ពណ៌ទឹកប្រាក់ ដោយបច្ចុប្បន្ន ជនសង្ស័យ ត្រូវបានក្រុមសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay