ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    BREAKING! យន្តហោះមួយគ្រឿងផ្ទុកមនុស្សចំនួន ៧២នាក់ បានធ្លាក់នៅក្នុងប្រទេសនេប៉ាល់

    BY autoadmin January 15, 2023
    BREAKING! យន្តហោះមួយគ្រឿងផ្ទុកមនុស្សចំនួន ៧២នាក់ បានធ្លាក់នៅក្នុងប្រទេសនេប៉ាល់

    យោងតាមកាសែត Kathmandu Post បានរាយការណ៍នៅថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣នេះថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ដែលផ្ទុកមនុស្សទាំងអស់ ៧២នាក់ បានធ្លាក់នៅជិតអាកាសយានដ្ឋានអន្តរជាតិ Pokhara ប្រទេសនេប៉ាល់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Yeti Airlines បាននិយាយថា ក្នុងចំណោមពួកគេ គឺមាន ៦៨នាក់ ជាអ្នកដំណើរ និង ៤នាក់ ផ្សេងទៀត គឺជាអាកាសយានិក។ ប្រភពបាននិយាយថា យន្តហោះនេះកំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅកាន់ទីក្រុង Pokhara នៅភាគកណ្តាលប្រទេសនេប៉ាល់។

    ឥឡូវនេះ នាយករដ្ឋមន្ត្រី Pushpa Kamal Dahal បានជំរុញឱ្យបុគ្គលិកសន្តិសុខ និងសាធារណជនទូទៅ ជួយក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះ។ ជម្រាបដែរថា ទីក្រុង Pokhara គឺមានចម្ងាយ ២០០ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី Kathmandu ។ នេប៉ាល់មានកំណត់ត្រាសុវត្ថិភាពផ្លូវអាកាសមិនល្អប៉ុន្មាននោះទេ ជាក់ស្ដែងកាល​ពី​ឆ្នាំ​មុន មនុស្ស​ចំនួន ២២​នាក់​បាន​ស្លាប់ បន្ទាប់ពីយន្តហោះ​ បានធ្លាក់នៅ​លើ​ភ្នំ​មួយរបស់ប្រទេស​។ ក្នុងឆ្នាំ២០១៨ យន្តហោះដឹកអ្នកដំណើរ US-Bangla មកពីបង់ក្លាដែស ក៏បានធ្លាក់នៅពេលចុះចតនៅទីក្រុង Kathmandu ដោយបានសម្លាប់មនុស្ស ៤៩ នាក់ ក្នុងចំណោមមនុស្ស ៧១ នាក់នៅលើយន្តហោះផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍

    Share This Post: