ខ្មែរណូត

ស្វែងរក

  • សង្គម

    មើលវីដេអូនេះហើយ យើងលែងពិបាកឈឺក្បាលរឿងបង់លុយចំណតនៅព្រលានយន្តហោះទៀតហើយ

    BY Khmernote Media January 17, 2019
    មើលវីដេអូនេះហើយ យើងលែងពិបាកឈឺក្បាលរឿងបង់លុយចំណតនៅព្រលានយន្តហោះទៀតហើយ

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនហាក់នៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មីរបស់ព្រលានយន្តហោះអន្តរជាតិ ដែលធ្វើឲ្យអ្នកខ្លះចោទសួរថា ហេតុអ្វីគ្រាន់តែចតមួយសន្ទុះសោះ ត្រូវបង់ប្រាក់អស់ថ្លៃម៉េស? ហើយអ្វីទៅជាចំណតធម្មតា និងផ្លូវដាក់អ្នកដំណើរចុះ?

    ដើម្បីដោះស្រាយចម្ងល់ទាំងអស់នេះ យើងមកមើលពីរបៀបប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មីនេះរបស់ព្រលានយន្តហោះអន្តរជាតិ៖

    + ទី១៖ ជ្រើសរើសប្រភេទផ្លូវចូល ដែលមាន២ប្រភេទគឺ ផ្លូវចូលចំណតយានយន្ត និងផ្លូវដាក់អ្នកដំណើរចុះ (ផ្លូវដាក់អ្នកដំណើរចុះ គឺមិនគិតប្រាក់ឡើយក្នុងអំឡុងពេលក្រោម១០នាទី តែបើលើស១០នាទីថ្លៃចំណត គឺថ្លៃជាងចំណតធម្មតា)

    + ទី២៖ ចុចយកសំបុត្រ ហើយបើកបន្តទៅរកកន្លែងចត

    + ទី៣៖ ធ្វើការបង់ប្រាក់ថ្លៃចំណតជាមុន ដោយធ្វើការស្គែនសំបុត្រនៅតាមម៉ាស៊ីនទូទាត់ប្រាក់

    + ទី៤៖ បើកយានយន្តទៅកាន់ច្រកចេញ

    + ទី៥៖ ស្គែនសំបុត្រនៅច្រកចេញ នោះរបានឹងបើកដោយស្វ័យប្រវត្តិ

    អត្ថបទ៖ សេម
    រូបភាព៖ Cambodia Airports

    Share This Post:
    MPO4D jitutoto mpo4d Mpoplay