ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិកចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន លើការប្រើប្រាស់ប្រព័ន្ធប្រឆាំងមីស៊ីល Patriot

    BY autoadmin January 18, 2023
    សហរដ្ឋអាមេរិកចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែន លើការប្រើប្រាស់ប្រព័ន្ធប្រឆាំងមីស៊ីល Patriot

    អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាននិយាយថា យោធាអាមេរិកបានចាប់ផ្តើមបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនឱ្យចេះប្រើប្រាស់ និងថែទាំប្រព័ន្ធការពារមីស៊ីល Patriot ។ ឧត្តមសេនីយឯក Pat Ryder មកពីកងទ័ពអាកាសអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា៖«ជនជាតិអ៊ុយក្រែនលើសពី ៩០ ទៅ ១០០នាក់» នឹងត្រូវធ្វើការហ្វឹកហាត់ជាច្រើនខែនៅឯមូលដ្ឋានទ័ពមួយក្នុងរដ្ឋ Oklahoma ។ ជម្រាបដែរថា Patriot ដែលផលិតដោយសហរដ្ឋអាមេរិក គឺជាប្រព័ន្ធមីស៊ីលចល័តពីដីទៅអាកាស ដែលត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងមីស៊ីលឆ្លងទ្វីប ក៏ដូចជាយន្តហោះផងដែរ។

    ជាមួយគ្នានេះ ក្រសួងការពារជាតិរបស់ប្រទេសហូឡង់កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនក៏ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធ Patriot ។ នៅក្នុងការបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិហូឡង់លោកស្រី Kajsa Ollongren ក៏បានរំលឹកពីការវាយប្រហារដោយមីស៊ីលដ៏សាហាវទៅលើអគារផ្ទះល្វែងមួយនៅទីក្រុង Dnipro ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។ គាត់បានសរសេរថា វាជារឿងសំខាន់ដែលអ៊ុយក្រែនមានសមត្ថភាពការពារខ្លួន ហើយថា ហូឡង់កំពុងពិភាក្សាអំពីការផ្តល់ប្រព័ន្ធ Patriot ជាមួយសហរដ្ឋអាមេរិក និងអាល្លឺម៉ង់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: