ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឆក់កាបូបជនជាតិចិន ហើយជិះរត់ភ័យពេក ធ្លាក់អ្នកអង្គុយក្រោយ ចុងក្រោយសមត្ថកិច្ចចាប់ខ្លួនបានហើយសួរចុះឡើង រហូតក្របួចបានទាំងសម្បុក

    BY Khmernote Media January 19, 2019
    ឆក់កាបូបជនជាតិចិន ហើយជិះរត់ភ័យពេក ធ្លាក់អ្នកអង្គុយក្រោយ ចុងក្រោយសមត្ថកិច្ចចាប់ខ្លួនបានហើយសួរចុះឡើង រហូតក្របួចបានទាំងសម្បុក

    កាលពីវេលាម៉ោង20 និង10នាទីយប់ ថ្ងៃ17 ខែមករា ឆ្នាំ2019 នៅចំណុចមុខផ្ទះលេខ26Eo ផ្លូវលេខ154 ភូមិទី6 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ62ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ154 លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យចំនួន02នាក់ ជិះម៉ូតូ01គ្រឿង ម៉ាកCPX125 ពណ៍សស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលអោយជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកំលាំងខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើអោយជនសង្ស័យម្នាក់ដែលអង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ នឹងបានត្រូវកំលាំងយើងឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់ ។

    បន្ទាប់ពីបានតំរុយនៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កំលាំងយើងបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមយកបក្សពួក ដោយច្បាមរហូតមកដល់វេលាម៉ោង 23 និង 30នាទី ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព។ ជនសង្ស័យត្រូវឃាត់ខ្លួនចំនួន02នាក់ឈ្មោះ៖ ទី1.ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ18ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកមំភាពឆក់) និងទី2.ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ) ព្រមទាំងវត្ថុតាងដកហូត ម៉ូតូមួយគ្រឿង។

    **ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថិកិច្ចយើងបានបន្តជាន់យកចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង 5ទាប់ភ្លឺ កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នឹងជាសមាសភាពឆក់សកម្មតាមបណ្តាខណ្ឌផ្សេងៗចំនួន០៤នាក់ទៀត(ស្រីចំនួន០១នាក់) ព្រមទាំងជនសង្យ័យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៥នាក់(ស្រីចំនួន០១នាក់)ផ្សេងទៀត រួមជាមួយម៉ូតូចំនួន០២គ្រឿងនាំយកមកធ្វើការសាកសួរ។

    ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថិកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 11នាក់ ក្នុងនោះមានសមាសភាពមុខសញ្ញាឆក់សកម្មចំនួន 06នាក់ នឹងសមាសភាពប្រើប្រាស់គ្រឿងញៀនចំនួន 05នាក់ ដោយចាប់ផ្តើមបើកកិច្ចប្រតិបត្តិការពីវេលាម៉ោង 8:10នាទីយប់ថ្ងៃទី 17 រហូតមកដល់វេលាម៉ោង 5ទាប់ភ្លឺ ឈានចូលថ្ងៃទី 18 ដែលដឹកនាំបញ្ជា ស្រាវជ្រាវ សួរចម្លើយដោយខ្ញុំបាទផ្ទាល់វរៈសេនិយ៍ឯង ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay