លោកប៉េង អាន ចេញមកទទួលស្គាល់កំហុស ក្រោយប្រើឧបករណ៍ភ្លេងបុរាណខ្មែរ «សម្ភោរ» ដែលមានតម្លៃ មកច្នៃធ្វើជាតុដាក់កែវទឹក
- January 27, 2023
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុក ក្នុងកម្មវិធី Think with PingAnn គិតជាមួយប៉េងអាន ដែលជាកម្មវិធីមួយ តែងតែលើកកម្ពស់ផ្លូវចិត្ត និងសុខភាពផ្លូវកាយ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានចេញជាវិអេដូ សូមទោស រាល់ទង្វើដែលបានធ្វើជ្រុលហួសនាពេលកន្លងមក។

ក្នុងនោះ គណនីហ្វេសប៊ុកផេករបស់ Think with PingAnn គិតជាមួយប៉េងអាន បានសរសេររៀបរាប់ថា៖ ខ្ញុំខុស ខ្ញុំទទួលកំហុស ហើយខ្ញុំរៀនពីកំហុស ដើម្បីឲ្យខ្លួនឯងប្រសើរជាងមុន។ សំឡេង៖ “ខ្ញុំចង់ទទួលស្គាល់កំហុសមួយដែលរូបខ្ញុំបានធ្វើ ដែលជាវិដេអូមុន ខ្ញុំបានចេញសម្ភាសន៍ នៅកន្លែងដែលខ្ញុំបានអង្គុយសម្ភាសន៍ ដែលជាទង្វើអចេតនា និងពុំបានដឹងទាល់តែសោះ ពុំបានត្រិះរិះពិចារណាឱ្យបានត្រឹមត្រូវ ខ្ញុំបានដាក់ស្គរ សម្ភោរ ច្នៃមកធ្វើជាតុដាក់ទឹកពីរកែវ នៅខាងលើបែបហ្នឹង។ ហើយនេះជាកំហុសរបស់ខ្ញុំផ្ទាល់ ដែលពុំបានគិតឱ្យបានដិតដល់ ហើយក៏សូមអរគុណទៅដល់បងៗសិល្បករ ផ្ញើសារមកខ្ញុំ និងការពន្យល់បែបស្ថាបនា ហើយក៏អរគុណទាំងអស់គ្នាចំពោះការអប់រំទាំងនោះ ដោយខ្ញុំបានឃើញកំហុសទាំងនោះ ខ្ញុំបានលុបវិដេអូចោល ក៏សូមទោលចំពោះការប្រើប្រាស់មិនបានសមរម្យ ខ្ញុំនឹងយកកំហុសនេះជាមេរៀន កែខ្លួនឯងឱ្យប្រសើរជាងមុន ពេលប្រើប្រាស់អ្វីនឹងស្រាវជ្រាវឱ្យបានច្បាស់លាស់ ៕” ទស្សនាវិដែអូ លម្អិតដូចខាងក្រោម៖


- Share This Post:






