អន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន រិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់រថក្រោះដល់អ៊ុយក្រែន

BY
autoadmin
January 28, 2023

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់សហរដ្ឋអាមេរិកចំពោះការផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះសមរភូមិកម្រិតខ្ពស់ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ កណ្តាលកាលពីថ្ងៃសុក្រ លោកស្រី Kim Yo Jong បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទ «ធ្វើឱ្យស្ថានការណ៍សង្រ្គាមកើនឡើង» ដោយបន្ថែមថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត កំពុងប្រគល់សម្ភារៈយោធាដែលមានតម្លៃយ៉ាងមហិមា។

លោកស្រីនិយាយថា ទោះបីជា «កងកម្លាំងសម្ព័ន្ធមិត្តចក្រពត្តិនិយម» ព្យាយាមប៉ុនណាក៏ដោយ ក៏ពួកគេនឹងមិនអាចធ្វើឱ្យស្មារតីកងទ័ព និងប្រជាជនរុស្ស៊ីចុះខ្សោយឡើយ។ ទីភ្នាក់ងារសារព័ត៌មាន Radiopress ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និយាយថា នេះជាលើកទីមួយហើយ ដែលលោកស្រីបានចេញផ្សាយសេចក្តីថ្លែងការណ៍អំពីការលុកលុយរបស់រុស្ស៊ី។ កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​គាំទ្រ​ចំពោះ​ក្រុង​ម៉ូស្គូ​ចាប់​តាំង​ពី​ជម្លោះ​បាន​ចាប់​ផ្តើម ខណៈរុស្ស៊ី​ក៏គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​នុយក្លេអ៊ែរ និង​មីស៊ីលរបស់​ក្រុង​ព្យុងយ៉ាង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: