ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង្ក្រាបទីតាំងកំសាន្ត ដែលសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅរាជធានីភ្នំពេញ ឃាត់ខ្លួន៥៨នាក់ មាន៥ជាតិសាសន៍

    BY Khmernote Media January 21, 2019
    បង្ក្រាបទីតាំងកំសាន្ត ដែលសម្រួលឲ្យប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅរាជធានីភ្នំពេញ ឃាត់ខ្លួន៥៨នាក់ មាន៥ជាតិសាសន៍

    ភ្នំពេញ ៖ កម្លាំងជំនាញ (ក៨) និង (ក៣) មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបទីតាំងដែលផ្តល់ឲ្យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ក្លឹបប្រូ ផ្ទះលេខ៧៥៧និង៧៥៨ ស្ថិតនៅក្រុម២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ៥៨នាក់ (ស្រី២៤នាក់) មាន៥ជាតិសាសន៍។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម៉ោង១២៖១៥នាទី ឈានចូលថ្ងៃទី១៩មករា ឆ្នាំ២០១៩ ជនសង្ស័យដែលឃាត់ខ្លួនមាន៥៨នាក់(ស្រី២៤) ជនជាតិចិន២៩នាក់ វៀតណាម២៣នាក់ ថៃ០២នាក់ ខ្មែរ០៣នាក់ និងកូរ៉េ០១នាក់។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយធ្វើតេស្តរួចរកឃើញថា ជនសង្ស័យ៥២នាក់មានជាប់សារធាតុញៀន និង០៦នាក់ មិនមានប្រើប្រាស់ ហើយបើបែងចែកប្រភេទជនសង្ស័យរួមមាន៖ អនុប្រធានក្រុមហ៊ុនម្នាក់ ជាម្ចាស់ទីតាំង, មេការធំម្នាក់ មេការតូចម្នាក់ ជាអ្នកចាត់ចែង, អ្នកប្រើប្រាស់៥៣នាក់ និងអ្នកកំដរ០២នាក់។ ចំពោះវត្ថុតាងដែលចាប់យកបានរួមមាន៖ អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២.០៥ក្រាម, ម្សៅគេតាមីន៦.៥៨ក្រាម និងម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧.០៨ក្រាម។ វត្ថុតាងទាំងនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយបាយលើតុ ជ្រុះដី ពួកគេបដិសេធទាំងអស់គ្នា។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay