ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបំបែកកំណត់ត្រាពិភពលោកធ្វើបាយដំណើប និងស្វាយទុំ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចិន១ម៉ឺននាក់ហូប

    BY Khmernote Media January 22, 2019
    ថៃបំបែកកំណត់ត្រាពិភពលោកធ្វើបាយដំណើប និងស្វាយទុំ ដើម្បីឲ្យភ្ញៀវទេសចរណ៍ចិន១ម៉ឺននាក់ហូប

    ថៃ៖ កាលពីម្សិលមិញនេះ ថៃបានរៀបចំកម្មវិធីបម្រើបាយដំណើប និងស្វាយទុំដ៏ធំមួយ ហើយកម្មវិធីនេះត្រូវបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record ) ជាកម្មវិធីបម្រើបាយដំណើប និងស្វាយទុំដ៏ធំបំផុតផងដែរ។ ព្រឹត្តិការណ៍នេះត្រូវបានគេរៀបចំឡើងក្រោយប្រធានបទ “We Care For You” និងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍ចិនប្រមាណជា ១០,០០០ នាក់ផងដែរ។ បើតាមតំណាងអ្នករៀបចំកម្មវិធីបានប្រាប់ឲ្យដឹងថា គេបានប្រើប្រាស់បាយដំណើបទម្ងន់ ១,៣៦០ គីឡូក្រាម រួមជាមួយនឹងផ្លែស្វាយចំនួន ៦,០០០ ផ្លែ បើគិតជាគីឡូគឺចន្លោះពី ៤,០០០ ទៅ ៤,៥០០ គីឡូក្រាម។

    កម្មវិធីនេះត្រូវបានតំណាងអ្នករៀបចំកម្មវិធីប្រាប់ថា រៀបចំឡើងក្នុងគោលបំណងសម្រាប់បង្ហាញមុខម្ហូបពិសេសរបស់ថៃទៅកាន់ភ្ញៀវទេសណ៍បរទេសផង និងដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចរណ៍ចិនឲ្យនាំគ្នាមកកំសាន្តក្នុងប្រទេសថៃឲ្យច្រើនដូចកាលពីមុនវិញ។ សូមរម្លឹកឡើងវិញថា ចំនួនភ្ញៀវទេសរចណ៍ចិនទៅកំសាន្តក្នុងប្រទេសថៃបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយមានគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរក្នុងសមុទ្រថៃ និងបានសម្លាប់ភ្ញៀវទេសចរណ៍ចិនអស់ ៤៧ នាក់ រួចមក ហើយថៃបានព្យាយាមធ្វើគ្រប់វិធីដើម្បីទាក់ទាញភ្ញៀវទេចរណ៍ចិនឲ្យនាំគ្នាត្រលប់មកកំសាន្តក្នុងប្រទេសខ្លួនដូចកាលពីមុនវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay