ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនចិនមួយយកលុយរាប់លានដុល្លារមករៀបគគ្នាដូចភ្នំ ទុកចែកឲ្យបុគ្គលិកក្នុងពេលបុណ្យចូលឆ្នាំចិន

    BY Khmernote Media January 23, 2019
    ក្រុមហ៊ុនចិនមួយយកលុយរាប់លានដុល្លារមករៀបគគ្នាដូចភ្នំ ទុកចែកឲ្យបុគ្គលិកក្នុងពេលបុណ្យចូលឆ្នាំចិន

    ចិន៖ បុណ្យចូលឆ្នាំប្រពៃណីចិននឹងឈានចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយក្រុមហ៊ុនចិនជាច្រើនបានត្រៀមខ្លួនរួចរាល់ ដើម្បីផ្តល់កាដូពិសេសទៅកាន់បុគ្គលិកខ្លួនក្នុងឱកាសដ៏ពិសេសនេះ។ តួយ៉ាងក្រុមហ៊ុនលក់ដែកថែបមួយក្នុងក្រុង Jiangxi  ខេត្ត Nanchang ប្រទេសចិនបានយកប្រាក់សុទ្ធចំនួន ៣០០ លានយន់​ (៤៤ លានដុល្លារអាមេរិក) មករៀបជាភ្នំមួយដាក់តាំងនៅមុខក្រុមហ៊ុន ដែលលុយទាំងនេះត្រូវបានគេប្រាប់ថា ជាប្រាក់រង្វាន់សម្រាប់បុគ្គលិកក្នុងឱកាសចូលឆ្នាំថ្មីនេះ។

    តាមតំណាងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា បុគ្គលិកសរុបនៅក្នុងក្រុមហ៊ុនមានចំនួន ៥,០០០ នាក់ ហើយពួកគេត្រូវបានផ្តល់ប្រាក់រង្វាន់តាមអតីតភាព និងសមិទ្ធផលការងាររបស់ពួកគេ ដែលជាមធ្យមពួកគេនឹងទទួលបានប្រាក់រង្វាន់ចំនួន ៦០,០០០ យន់ (៨,៨០០ ដុល្លារអាមេរិក)។ ការដាក់តាំងភ្នំលុយនៅមុខក្រុមហ៊ុនដូចនេះ ក៏ត្រូវបានគេមើលឃើញថា ជាការទាក់ទាញការចាប់អារម្មណ៍ឲ្យគេបានស្គាល់ក្រុមហ៊ុនេះកាន់តែច្រើនជាងមុនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay