ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្តៅណាស់! ឃាត់ខ្លួនអ៊ុំប្រុសចិត្តតិរិច្ឆាន យកខ្សែក្រវ៉ាត់វាយដុំក្មួយប្រុសអាយុ៤ឆ្នាំឡើងទ្រមខ្លួន និងទាត់ធាក់រហូតបាក់ឆ្អឹង

    BY Khmernote Media January 22, 2019
    ក្តៅណាស់! ឃាត់ខ្លួនអ៊ុំប្រុសចិត្តតិរិច្ឆាន យកខ្សែក្រវ៉ាត់វាយដុំក្មួយប្រុសអាយុ៤ឆ្នាំឡើងទ្រមខ្លួន និងទាត់ធាក់រហូតបាក់ឆ្អឹង

    កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ក្រោយមានពាក្យបណ្តឹងលើករណីហិង្សាលើកុមារអាយុ០៤ឆ្នាំ  នៅចំណុចផ្ទះសង់ថ្មី ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យមានឈ្មោះ ប៉ែន ចាន់ត្រា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូកង់បី ជនជាតិខ្មែរ រស់នៅផ្ទះកើតហេតុ ចំណែកឯកុមារតូចរងគ្រោះឈ្មោះ ហ៊េល ទេវា ភេទប្រុស អាយុ០៤ឆ្នាំ ស្នាក់នៅក្នុងបន្ទុកជាមួយជនសង្ស័យខាងលើ រងរបួសបាក់ឆ្អឹងដងកាំបិតខាងស្តាំ និងរបួសលើដងខ្លួន និងត្រូវជាក្មួយជនសង្ស័យ។

    មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមទូរសព្ទ័ថា នៅចំណុចខាងលើ មានមនុស្សប្រុស ០១នាក់ បានប្រើអំពើហិង្សាលើកុមារ បណ្តាលឲ្យមានរបួស ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និងដោយមានចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើការប្រើអំពើហិង្សាលើកុមាររងគ្រោះ ដោយការវាយ និងអំបោស ខ្សែក្រវ៉ាត់ ទាត់ធាក់បណ្តាឲ្យបាក់ឆ្អឹងដងកាំបិតខាងខាងស្តាំ។ ដោយសារកុមាររងគ្រោះចេះតែបោះ សម្ភារៈក្នុងផ្ទះចេញក្រៅផ្ទះ ដែលហេតុធ្វើឲ្យខ្លួនខឹងហើយក៏ប្រើអំពើហឹង្សាលើកុមាររងគ្រោះតែម្តង។ បច្ចុប្បន្នកុមារងគ្រោះត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចយើងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

    ប្រភព៖ BTV Cambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay