ខ្មែរណូត

ស្វែងរក

  • សង្គម

    ទីបំផុត! ជីដូនអាយុ ៩៣ឆ្នាំ ដែលរង់ចាំអ្នកមកទទួលអស់ជាច្រើនថ្ងៃ ត្រូវបានចៅប្រុសមកទទួលទៅផ្ទះវិញហើយ

    BY Khmernote Media February 10, 2023
    ទីបំផុត! ជីដូនអាយុ ៩៣ឆ្នាំ ដែលរង់ចាំអ្នកមកទទួលអស់ជាច្រើនថ្ងៃ  ត្រូវបានចៅប្រុសមកទទួលទៅផ្ទះវិញហើយ

    ខេត្តព្រះសីហនុ៖ ករណីជីដូនវ័យជាង៩០ឆ្នាំមួយរូប ដើរមិនរួចជិះតែលើរទេះរុញ ដែលអះអាងថាកូនចៅបោះបង់ចោល ហើយត្រូវបានសាខាកាកបាទក្រហមខេត្តព្រះសីហនុ រៀបចំដោះស្រាយដោយយកជីដូនរូបនេះទៅស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលថែទាំកុមារកំព្រា ពេលនេះលោកយាយ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

    យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកមួយឈ្មោះថា លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួម ត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅ មកទទួលយកទៅដល់ ផ្ទះ វិញហើយ !!”

    ប្រភព៖ លោកស្រី សុខ ស៊ីថា ស្មៀនសង្កាត់លេខ១

    Share This Post:
    MPO4D jitutoto mpo4d Mpoplay