ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីប្រើកាណុងបាញ់ទឹកពិសេស ឥលូវនេះថៃនឹងប្រើ Drone ពិសេសថែមទៀត ដើម្បីជួយសម្អាតបរិយាកាស ដែលកំពុងតែកខ្វក់

    BY Khmernote Media January 23, 2019
    អស់ពីប្រើកាណុងបាញ់ទឹកពិសេស ឥលូវនេះថៃនឹងប្រើ Drone ពិសេសថែមទៀត ដើម្បីជួយសម្អាតបរិយាកាស ដែលកំពុងតែកខ្វក់

    ថៃ៖ បញ្ហាផ្សែង និងខ្យល់កខ្វក់នៅក្នុងទីក្រុងបាងកក នៅតែជាប្រធានបទក្តៅសម្រាប់រដ្ឋាភិបាលថៃ ព្រោះបញ្ហានៅតែបន្តកើតមាន បើទោះជារដ្ឋាភិបាលបានព្យាយាមប្រើប្រាស់វិធីលុបបំបាត់វាជាច្រើនរួចមកហើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌ មាន BANGKOKPOST បានឲ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តវិធីថ្មីមួយទៀតគឺប្រើប្រាស់ Drone ហោះទៅលើអាកាស ដើម្បីបាញ់ទឹកទម្លាក់ចុះក្រោយវិញ ហើយគេជឿថាវិធីនេះនឹងអាចជួយលុបបំបាត់ផ្សែងបានមួយផ្នែកធំ។

    យ៉ាងណាក្តី វិធីនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយទេ ដោយរដ្ឋាភិបាលបានអនុញ្ញាតក្រុមអ្នកជំនាញយកយន្តហោះ Drone ចំនួន​ ១២ គ្រឿងទៅរៀបចំបំពាក់ជាមួយនឹងឧបករណ៍ផ្សេងៗ និងសាកល្បងហោះហើរនៅកន្លែងហ្វឹកហាត់។ បើតាមលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានឲ្យដឹងថា យន្តហោះ Drone នឹងហោះទៅអាកាសក្នុងកម្ពស់ ២៥ ម៉ែត្រ ​ហើយយន្តហោះមួយអាចធ្វើការបាញ់ទឹកទម្លាក់មកក្រោមវិញរយៈពេលពី ៣០ ទៅ ៤០ នាទី។ លោកបានបញ្ជាក់ថា វិធីនេះជាវិធីដ៏ល្អមួយក្នុងស្ថានភាពបែបនេះ ហើយវានឹងអាចជួយកាត់បន្ថយបញ្ហាបានមួយផ្នែកធំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay