ផ្អាកបណ្តោះអាសន្នសិប្បកម្មកែច្នៃស្ករត្នោតពីស្ករស មួយកន្លែង នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពី នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទីតាំងកែច្នៃ ស្ករត្នោត ពីស្ករស មួយកន្លែង នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងសកម្មភាពនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ សមាសធាតុផ្សំរួមមាន៖
១. ស្ករត្នោត ១០ គីឡូក្រាម
២. ស្ករសរ ៥០ គីឡូក្រាម
៣. ទឹក ១៤ គីឡូក្រាម
៤. សាច់ជូរ ១០ ក្រាម
បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាក ទីតាំងកែច្នៃបណ្តោះអាសន្ន ហើយម្ចាស់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងទៅតុលាការ៕

ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល




