ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃផ្សៃមែន ចាប់កូនស្រីខ្លួនឯងរំលោភបានសម្រេចជាង១០ដងទើបបែកការណ៍

    BY Khmernote Media January 24, 2019
    ព្រៃផ្សៃមែន ចាប់កូនស្រីខ្លួនឯងរំលោភបានសម្រេចជាង១០ដងទើបបែកការណ៍

    ខេត្តក្រចេះ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បានចាប់រំលោភកូនស្រីខ្លួនឯងអាយុទើបតែ១៣ឆ្នាំបានសម្រេចជាង១០ដងទើបបែកការណ៍។ ជនសង្ស័យមានឈ្មោះ ឆេន សុភាព អាយុ៥៣ឆ្នាំ រស់នៅឃុំអូរគ្រៀង ស្រុកសំបូរ ត្រូវបាននគរបាលចាប់ខ្លួននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។ ការចាប់ខ្លួនគឺបានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ស្រ្តីជាម្តាយ ក្រោយពីនាងក្មេងស្រីរងគ្រោះបានសម្រេចទម្លាយរឿងនេះ។ ក្មេងស្រីរងគ្រោះបានប្តឹងមកនគរបាលថា ឪពុកនាងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈមកលើរូបនាង តាំងពីអំឡុងខែតុលា ឆ្នាំ២០១៨ មកម្លេះ។ តែនាងមិនហ៊ានប្រាប់រឿងនេះអោយម្តាយឬនរណាផ្សេងអោយដឹងនោះទេ ដោយសារតែនាងខ្លាច និងពាក្យគំរាមពីជនជាឪពុក។ ក្មេងស្រីរងគ្រោះជាកូនស្រីពៅក្នុងចំណោមបងប្អូន៣នាក់ ស្រី២នាក់។

    ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្តង និងកសាងសំណុំរឿងបញ្ចូលទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់៕

    រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay