២០ ចំណុច ដែលអាចជួយដាស់តឿនអ្នកមិនឱ្យបោះបង់ក្តីស្រម៉ៃដោយងាយពេក
មនុស្សជាច្រើនតែងតែចាប់ផ្ដើមអ្វីមួយ ហើយក៏សម្រេចបោះបង់វាទៅវិញ ដោយសារបញ្ហាមួយចំនួនដែលអាចកើតមានឡើងកំឡុងពេលដែលពួកគេព្យាយាមសម្រេចវាឱ្យបាន។ ប៉ុន្តែអ្នកគួរតែដឹងថា ភាពជោគជ័យមិនអាចកើតបានដោយងាយស្រួលនោះទេ ទោះបីជាបុគ្គលមួយចំនួនអាចប្រើពេលយូរ ឬឆាប់ យ៉ាងណាក៏ដោយ។ យ៉ាងណាមិញខាងក្រោមនេះគឺជាចំណុចសំខាន់ៗទាំង ២០ ដែលអាចដាស់អារម្មណ៍របស់អ្នកមិនឱ្យបោះបង់ក្តីស្រមៃដោយងាយស្រួលពេក៖
១. វត្តមានរបស់អ្នក គឺសំខាន់ជានិច្ចសម្រាប់អ្នក
២. ទឹកមុខសត្រូវរបស់អ្នកពេលដែលអ្នកទទួលជោគជ័យ គឺពិតជាមានន័យមិនអាចកាត់ថ្លៃបាន
៣. ទៅថ្ងៃមុខអ្នកនឹងខ្មាសខ្លួនឯង ប្រសិនបើអ្នកឈប់ក្នុងពេលនេះ
៤. ពេលវេលាមិនរង់ចាំអ្នកនោះទេ អីចឹងហើយអ្នកគួរតែចេះចាយវាឱ្យមានតម្លៃ
៥. បុគ្គលជាច្រើន ទីកន្លែង និងអ្វីគ្រប់យ៉ាង គឺត្រូវការការខំប្រឹងប្រែងរបស់អ្នក
៦. បើត្រឹមតែគិតថា វាត្រឹមត្រូវគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែបង្ហាញវាឡើងជាសំអាង!
៧. អ្នកកាន់តែប្រឹងប្រែង វានឹងកាន់តែផ្តល់ភាពងាយស្រួលដល់អ្នក ហើយលទ្ធភាពល្អក៏នឹងកើនឡើង
៨. បំពេញក្តីសម្រៃ គឺជាការសម្រេចចិត្តរបស់អ្នក មិនមែនដេកចាំតែវាសនានោះទេ
៩. កម្លាំងចិត្ត គឺជាការជម្រុញ
១០. ក្នុងខ្លួនអ្នកគឺជាវីរៈជនម្នាក់ ដែលហៀបនឹងចេញមកបង្ហាញសមត្ថភាព
១១. កុំបណ្ដោយឱ្យមនុស្សអាក្រក់ឈ្នានីស និងឈ្នះអ្នកឱ្យសោះ!
១២. អ្នកអាចបង្កើតទំព័រប្រវត្តិសាស្ត្រឱ្យខ្លួនឯងបាន
១៣. ព្រោះ «ភាពជោគជ័យ» គឺជាសេចក្តីសុខដ៏អស្ចារ្យ (ខ្លាំងពេកហើយ… តែវាជាការពិត)
១៤. ត្រូវគិតថានឹងមាននរណាម្នាក់មកកាន់កាប់ពិភពលោកនេះ ហើយវាប្រហែលគឺជាអ្នកហ្នឹងហើយ
១៥. «ធ្វើ» ប្រសើរជាងការចាំតែនិយាយ
១៦. ការចុះចាញ់ នឹងអូសបន្លាយភាពបរាជ័យរបស់អ្នក
១៧. ខំប្រឹងបញ្ចេញសកម្មភាព គឺវាធ្វើឱ្យអ្នកស្កប់ស្កល់ជាងការដែលដេកបារម្ភតែពីបរាជ័យ
១៨. មនុស្សដែលមិនចូលចិត្តអ្នកតែងតែចង់ឱ្យអ្នកចេញឱ្យផុតពីមុខរបស់ពួកគេ
១៩. អ្នកត្រូវតែស្ទុះស្ទា ប្រសិនបើអ្នកចង់ចាប់យកឱកាសឱ្យបានលឿន
២០. នៅក្នុងចន្លោះរវាងអារម្មណ៍បាត់បង់ និងការស្វែងរកផ្លូវថ្មី អ្នកនឹងស្គាល់ខ្លួនឯងកាន់តែច្បាស់៕
អត្ថបទ៖ លីដា
ប្រភព៖ forbes