ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនតម្រូវឲ្យអ្នក ដែលចង់ប្តូរភេទនៅក្នុងឯកសារផ្លូវការត្រូវតែធ្វើការគ្រាវជាមុនសិន

    BY Khmernote Media January 28, 2019
    ជប៉ុនតម្រូវឲ្យអ្នក ដែលចង់ប្តូរភេទនៅក្នុងឯកសារផ្លូវការត្រូវតែធ្វើការគ្រាវជាមុនសិន

    ជប៉ុន៖ នៅក្នុងប្រទេសជប៉ុនសម្រាប់អ្នកប្តូរភេទទាំងអស់ ដែលមានបំណងចង់ប្តូរភេទនៅក្នុងឯកសារផ្លូវការដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាដើមនឹងតម្រូវឲ្យធ្វើការគ្រាវជាមុនសិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nextshark។ ប្រភពដដែលនេះបានបន្តថា ការពិតទៅច្បាប់ ដែលបានចែងកំណត់ដូចខាងលើនេះត្រូវបានជប៉ុនបង្កើតជាយូរមកហើយតែមិ​នសូវមានការអនុវត្តនោះទេ ព្រោះជប៉ុនមិនសូវមានអ្នកចង់ប្តូរភេទនោះទេ ឬពេលខ្លះមានអ្នកប្តូរភេទដែរតែពួកគេប្តូរតែលើរាងកាយ និងចាំបាច់ត្រូវប្តូរភេទនៅក្នុងឯកសារផ្លូវការឡើយ។

    យ៉ាងណាក្តី កាលពីពេលថ្មីៗនេះមានករណីបុរសជប៉ុនម្នាក់មានឈ្មោះថា Takakito Usui អាយុ ៤៥ ឆ្នាំ ដែលបានកែភេទជាស្រីអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ហើយនៅពេលនេះគាត់ចង់ធ្វើការផ្លាស់ប្តូរភេទនេះទាំងនៅក្នុងឯកសារផ្លូវការទៀតនោះ គឺគាត់ត្រូវតែទៅគ្រាវជាមុនសិន ទើបអាជ្ញាធរអាចធ្វើការផ្លាស់ប្តូរឲ្យគាត់បាន។ ករណីនេះបានក្លាយទៅជារឿងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់សារព័ត៌មានជាច្រើននៅជុំវិញពិភពលោក ព្រោះវាជាករណីដាច់ដោយឡែកពីប្រទេសដទៃ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ច្បាប់នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារមិនឲ្យអ្នក ដែលបានប្តូរភេទហើយទៅបង្កកំណើតឲ្យកូនក្នុងភេទចាស់របស់ពួកគេទោះ ដូចជាបុរសដែលបានកែភេទជាស្រីហើយអីចឹងបើមិនឲ្យពួកគេគ្រាវទេ ពួកគេអាចទៅរួមភេទជាមួយនឹងមនុស្សស្រី និងធ្វើឲ្យមនុស្សស្រីនោះមានផ្ទៃពោះបាន៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay