ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington  សហរដ្ឋអាមេរិក

    BY Khmernote Media January 29, 2019
    ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington  សហរដ្ឋអាមេរិក

    យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ជំងឺកញ្ច្រិលកំពុងតែរាតត្បាតយ៉ាងខ្លាំងនៅក្នុងរដ្ឋ Washington  សហរដ្ឋអាមេរិក។ កញ្ច្រិលជាប្រភេទជំងឺដែលកើតឡើងចំពោះតែកុមារតូច​ ហើយវាមានរោគសញ្ញាដូចជា៖

    ១.ក្តៅខ្លួនខ្លាំង

    ២.ក្អកស្ងួត

    ៣.ហៀរសំបោរ

    ៤.ឈឺបំពងក

    ៥.រលាកភ្នែក

    ៦.មានកន្ទួលរមាស់ ឬពងបែកនៅលើស្បែកយ៉ាងច្រើន។

    ក្នុងករណីដែលកុមារមានជំងឺប្រភេទនេះហើយ តែម្តាយឪពុកមិនចាប់អារម្មណ៍ ឬបញ្ចូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលានោះ វាអាចធ្វើឲ្យកុមារមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬដល់ស្លាប់ទៀតផង។ សម្រាប់នៅក្នុងរដ្ឋ Washington វិញ មកទល់នឹងពេលនេះត្រូវបានគេរាយការណ៍ថា មានករណីកុមារកើតជំងឺកញ្ច្រិលនេះចំនួន ៣៥ ករណីមកហើយ តែកុមារទាំង ៣៥ នាក់នោះ ត្រូវបានគេជួយសង្រ្គោះបានទាន់ពេលវេលា ហើយគេរំពឹងថាជំងឺនេះនឹងបន្តកើតមានជាច្រើនករណីទៀត។ អាជ្ញាធររដ្ឋ Washington បានជូនដំណឹងឲ្យម្តាយឪពុកគ្រប់រូបត្រូវចេះតាមដានសុខភាពកូនតូចដោយយកចិត្តទុកដាក់ ហើយបើមានរោគសញ្ញាដូចខាងលើនេះត្រូវបញ្ជូនមកមន្ទីរពេទជាបន្ទាន់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay