ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាបានបង្ហាញថា ជប៉ុនជាប្រទេសវ័យឆ្លាតបំផុតនៅលើពិភពលោក

    BY Khmernote Media February 18, 2019
    ការសិក្សាបានបង្ហាញថា ជប៉ុនជាប្រទេសវ័យឆ្លាតបំផុតនៅលើពិភពលោក

    ជប៉ុនត្រូវបានគេចាក់ទុកថាប្រទេសមួយ ដែលសម្បូរមនុស្សឆ្លាតបំផុត នេះបើយោងតាមរបាយការណ៍ក្នុងគេហទំព័រ VoucherCloud ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។ មានកត្តា ៣ យ៉ាងដែលជំរុញឲ្យជប៉ុនក្លាយជាប្រទេសទី ១ មានប្រជាជនវ័យឆ្លាតបំផុតនោះគឺដោយសារគេបានរកឃើញថា ជនជាតិជប៉ុនបានទទួលពាន Nobel Prize ច្រើន, កម្រិត IQ ជាមធ្យមរបស់ជនជាតិជប៉ុនខ្ពស់ និងពិន្ទុជាធម្យមរបស់សិស្សជប៉ុនគឺល្អប្រសើរជាងគេបើធៀបទៅនឹងប្រទេសផ្សេងទៀត។

    យោងតាមការសិក្សាបានបង្ហាញថា មានប្រជាជនជប៉ុនចំនួន ២៦ នាក់បានទទួលពានរង្វាន់ Nobel Prize ហើយបើគិតជាធម្យម IQ របស់ប្រជាជនជប៉ុនគឺមានកម្រិត ១០៤,២​។ ​​ចំពោះលិទ្ធផលសិក្សារបស់សិស្ស និស្សិតជប៉ុនវិញ ក៏ទទួលបានផលល្អប្រសើរដែរ។ ខាងក្រោមនេះជាចំណាត់ថ្នាក់របស់ប្រទេសដែលត្រូវបានគេចាត់ទុកថាប្រទេសដែលមាន ប្រជាជនវ័យឆ្លាតបំផុត​  ឬអាចហៅថាជាប្រទេសឆ្លាតបំផុតទាំង ១០ នៅលើពិភពលោក៖

    ១. ជប៉ុន
    ២. ស្វីស
    ៣. ចិន
    ៤. អាមេរិក
    ៥. ហូល្លង់
    ៦. រុស្សី
    ៧. បែលហ្សិក
    ៨. អង់គ្លេស
    ៩. កាណាដា
    ១០. កូរ៉េខាងត្បូង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay