ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដូណាល់ ត្រាំ អាចនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងការបង់ប្រាក់ ១៣០,០០០ ដុល្លារ ទៅឱ្យតារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels

    BY autoadmin March 21, 2023
    ដូណាល់ ត្រាំ អាចនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ពាក់ព័ន្ធនឹងការបង់ប្រាក់ ១៣០,០០០ ដុល្លារ ទៅឱ្យតារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងត្រូវចាប់ខ្លួននៅថ្ងៃអង្គារនេះ ក្រោមការចោទប្រកាន់ដែលផ្តើមចេញពីការស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ទៅដល់តារាសម្ដែងរឿងក្ដៅសាច់ Stormy Daniels ក្នុងឆ្នាំ២០១៦។ ដូច្នេះគាត់នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនេះ។

    កាលពីឆ្នាំ២០១៦ តារារឿងក្ដៅសាច់ Stormy Daniels បានទាក់ទងទៅប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីស្នើលក់គណនីរបស់នាង ដែលមានទំនាក់ទំនងរួមមេត្រីជាមួយលោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០០៦។ ក្រុមអ្នកការពារលោក ត្រាំ បានទទួលនូវរឿងក្ដីនេះ ហើយមេធាវីរបស់គាត់ គឺលោក Michael Cohen ក៏បានបង់ប្រាក់ចំនួន ១៣០,០០០ ដុល្លារ ដល់តារាស្រី Stormy Daniels ដើម្បីរក្សាភាពស្ងៀមស្ងាត់។

    ការបង់ប្រាក់បញ្ចប់រឿងនេះមិនខុសច្បាប់ទេ ប៉ុន្តែនៅពេលដែលលោក ត្រាំ ទូទាត់ប្រាក់ទៅលោក Cohen នៅកំណត់ត្រាសម្រាប់ការទូទាត់បានសរសេរថា វាគឺជាការទូទាត់សម្រាប់ថ្លៃសេវាតាមផ្លូវច្បាប់។ បែបនេះហើយទើបក្រុម​រដ្ឋអាជ្ញា​បាននិយាយ​ថា នេះ​ជា​ចំនួនដែល​ក្លែង​បន្លំ​នៅក្នុងកំណត់ត្រា​អាជីវកម្ម ដែល​រាប់ថាជា​បទឧក្រិដ្ឋ​នៅ​ទីក្រុង​ញូវយ៉ក៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: