ចាប់បានហើយ អ្នកដើរបិទក្រដាសផ្សព្វផ្សាយឥតសណ្តាប់ធ្នាប់តាមសាធារណៈ
រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីយប់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជ្រោយចង្វារបានដេីរល្បាត បានប្រទះឃេីញជនបង្ក ០៣រូប ដែលរួមមាន៖ ជនទី១-ឈ្មោះ ហុឹន សុភ័ក្ត្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនទី២-ឈ្មោះ ខាត់ សុវត្ថិ ភេទប្រុស អាយុ ១៨ឆ្នាំ និង ជនទី៣-ឈ្មោះ Tan wan Kit ភេទប្រុស សញ្ជាតិ ម៉ាឡេសុី អាយុ ២៤ឆ្នាំ បានដេីរបិទស្ទីកគ័រអនាធិបតេយ្យក្នុងន័យផ្តល់សេវាកម្ចីឥណទាននៅតាមផ្លូវជាតិលេខ៦ ចាប់ពីចំណុចរង្វង់មូលព្រហ្មបាយ័នរហូតដល់ស្ពានទី១ ដោយបិទទៅតាមរបង បង្គោលភ្លេីង នៅតាមស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម.ល.។
ទង្វេីនេះធ្វេីអោយខូចសណ្តាប់ធ្នាប់សាធារណ:នៅក្នុងមូលដ្ឋាន និងល្មេីសទៅនឹងបំរាមរបស់សាលារាជធានីភ្នំពេញ បន្ទាប់ពីកម្លាំងសណ្តាប់ធ្នាប់ខណ្ឌបានឃាត់ខ្លួនរួច បានបញ្ចូនមកសាលាខណ្ឌ ដេីម្បីធ្វេីកិច្ចសន្យាអោយបញ្ឈប់សកម្មភាពនេះបន្តទៅទៀត៕

អត្ថបទ៖ សេម
រូបភាព៖ Seng Chamroeun




