បុរសជប៉ុនម្នាក់ស្រលាញ់ចាប់ចិត្តសត្វកន្លាត ហើយយកនាងធ្វើជាសង្សារថែមទៀត
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានអះអាងថា គាត់ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងសត្វកន្លាតមួយក្បាលអស់រយៈពេលជាង ១ ឆ្នាំ ហើយក្រោយមកពេលសត្វកន្លាតនោះស្លាប់គាត់បានយកនាងទៅញ៉ាំទៀតផង។ បុរសដែលមានស្នេហាដ៏ចម្លែករូបនេះមានឈ្មោះថា Yuta Shinohara អាយុ ២៥ ឆ្នាំ ជាមនុស្សម្នាក់ដែលមានទម្លាប់ចូលចិត្តញ៉ាំសត្វល្អិតតាំងពីគាត់នៅក្មេងមកម្លះ។ បុរសដែលមានសង្សាជើង ៦ រូបនេះបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៣ គាត់បានអានអត្ថបទសុខភាពមួយ ដែលអះអាងថា សត្វល្អិតពិតជាប្រូតេអ៊ីនខ្ពស់ណាស់សម្រាប់រាងកាយ ហើយចាប់តាំងពីពេលនោះមកគាត់តែងញ៉ាំសត្វល្អិតជាប្រចាំ មានទាំងការញ៉ាំសត្វល្អិតទាំងនោះសុទ្ធតែម្តង ឬពេលខ្លះគាត់យកសត្វល្អិតទៅបន្ថែមក្នុងមុខម្ហូបប្រចាំថ្ងៃរបស់គាត់ ហើយសត្វល្អិតនោះទៀតសោធគឺគាត់ញ៉ាំគ្រប់ទាំងអស់ រាប់ទាំងសត្វកន្លាតនៅក្នុងផ្ទះបាយផងដែរ។
ក្រៅតែពីមានទម្លាប់ចូលចិត្តញ៉ាំសត្វល្អិត គាត់ថែមទាំងមានចិត្តស្រលាញ់សត្វល្អិតទៀតផង។ ដោយមានចិត្តស្រលាញ់សត្វល្អិតនេះគាត់បានចាប់សត្វកន្លាតញីមួយក្បាលមកចិញ្ចឹម ដោយបានដាក់ឈ្មោះនាងថា Lisa និងចាត់ទុកកន្លាតមួយក្បាលនេះជាមិត្តស្រីរបស់គាត់ទៀតផង ដែលគិតរហូតមកទល់នឹងពេលនេះមានរយៈពេល ១ ឆ្នាំមកហើយ។ គាត់បានបញ្ជាក់ថា គាត់ពិតជាស្រលាញ់ Lisa ខ្លាំងណាស់ ហើយពេលខ្លះគាត់ស្រម៉ៃថាគាត់អាចរួមភេទជាមួយនាងបានទៀតផង។ តែគួរឲ្យសោកស្តាយកាលពីពេលថ្មីនេះ សង្សាជើង ៦ របស់គាត់បានស្លាប់ ហើយសាកសពរបស់នាងត្រូវបានគាត់យកមកញ៉ាំដូចសត្វល្អិតផ្សេងទៀតដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark

