ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រួសារមួយនៅវៀតណាមត្រូវបានគេពិន័យ ២,៧០០ដុល្លារ ពីបទចិញ្ចឹមសត្វឆ្កែជាង ៨០ក្បាល ដែលធ្វើឱ្យជះក្លិនមិនល្អដល់អ្នកជិតខាង

    BY autoadmin March 23, 2023
    គ្រួសារមួយនៅវៀតណាមត្រូវបានគេពិន័យ ២,៧០០ដុល្លារ ពីបទចិញ្ចឹមសត្វឆ្កែជាង ៨០ក្បាល ដែលធ្វើឱ្យជះក្លិនមិនល្អដល់អ្នកជិតខាង

    វៀតណាម៖ គ្រួសារមួយនៅក្នុងសង្កាត់ទី៤ របស់ទីក្រុងហូជីមិញ ដែលមានចញ្ចឹមសត្វឆ្កែចំនួន ៨២ក្បាល ត្រូវបានអាជ្ញាធរពិន័យជាប្រាក់ ៦៤ លានដុង (២,៧០០ ដុល្លារអាមេរិក) ពីបទបំពុលបរិស្ថាន។ អាជ្ញាធរនៅមណ្ឌលទី៩ បាននិយាយថា ពួកគេបានសម្រេចចិត្តផាកពិន័យគ្រួសារ ដែលរស់នៅលើផ្លូវ Hoang Dieu ចំពោះការបង្ហូរទឹកស្អុយលើសពីចំនួនអនុញ្ញាតរហូតដល់ទៅ ១០ដង។ អាជ្ញាធរក៏បានជួលក្រុមហ៊ុនឯករាជ្យមួយ ដើម្បីប្រមូលសំណាកទឹកស្អុយដែលហូរចេញពីផ្ទះរបស់គ្រូសារនេះ។

    ភាគច្រើននៃសត្វឆ្កែដែលកំពុងរស់នៅក្នុងផ្ទះទំហំ ២៦ ម៉ែត្រ​ការេនេះ គឺជាកូនឆ្កែ ឬឆ្កែឈឺដែលត្រូវបានគេបោះបង់ចោល។ អ្នកជិតខាង​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តងទៀត​ទៅកាន់​អាជ្ញាធរ​ អំពី​ក្លិន សំឡេង និង​ការ​បញ្ចេញ​ទឹកស្អុយ​។ ទន្ទឹមនឹងនេះ គ្រួសារ​នេះ​ធ្លាប់​យក​លាមក​ឆ្កែ​ ​ទៅ​ដាក់​ក្នុងបណ្ដាញលូ​នៅ​មុខ​ផ្ទះ ដែលធ្វើឱ្យជះក្លិនអាក្រក់ទៅអ្នកជិតខាង។ យ៉ាងណាគេ​មិន​ដឹង​ច្បាស់​ថា តើ​អាជ្ញាធរ​មាន​គម្រោង​ផ្លាស់ទី​ឆ្កែ​​ទៅ​ទីជម្រក​សាធារណៈ ​ឬ​អត់​នោះ​ទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNExpress

    Share This Post: