ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៣៣នាក់ បានបាត់បង់ជីវិត ដោយសារ​ភ្លើង​ឆេះ​ឃ្លាំង​ឥន្ធនៈ​នៅ​ឥណ្ឌូណេស៊ី​

    BY autoadmin March 24, 2023
    យ៉ាងហោចណាស់មនុស្ស ៣៣នាក់ បានបាត់បង់ជីវិត ដោយសារ​ភ្លើង​ឆេះ​ឃ្លាំង​ឥន្ធនៈ​នៅ​ឥណ្ឌូណេស៊ី​

    អាជ្ញាធរសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យដែលបានឆាបឆេះនៅឃ្លាំងស្តុកប្រេងឥណ្ឌូណេស៊ី គ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋ Pertamina កាលពីថ្ងៃទី០៣ ខែមីនា បានកើនឡើងដល់ ៣៣ នាក់ហើយ ខណៈជាង ១០ នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

    ក្រុមមន្ត្រីកំពូលបានអំពាវនាវឱ្យមានសវនកម្មលើបរិក្ខារថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីភ្លើងបានឆាបឆេះតំបន់លំនៅដ្ឋានក្បែរនោះ ដោយបានឆេះផ្ទះ និងឆេះរថយន្ត នៅក្បែរដេប៉ូក្នុងរដ្ឋធានីហ្សាការតា។ អាជ្ញាធរបានប្រកាសថា មនុស្សចំនួន ១៨ នាក់បានស្លាប់ នៅថ្ងៃបន្ទាប់ពីការឆាបឆេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: