អន្តរជាតិ
លិខិតគំរាមជីវិតមួយច្បាប់ត្រូវបានជនអនាមិក ផ្ញើទៅឱ្យរដ្ឋអាជ្ញាដែលកំពុងស៊ើបអង្កេតលោក ដូណាល់ ត្រាំ
BY autoadmin
March 25, 2023
យោងតាមសារព័ត៌មាន ABC news បានរាយការណ៍ថា លិខិតគំរាមសម្លាប់ និងម្សៅពណ៌សយ៉ាងចម្លែក ត្រូវបានផ្ញើទៅកាន់រដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដែលកំពុងស៊ើបអង្កេតអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ពួកគេនិយាយថា លិខិតនោះត្រូវបានផ្ញើទៅមេធាវីប្រចាំតំបន់ Manhattan លោក Alvin Bragg។ វាត្រូវបានគេដាក់ប្រៃសណីយ៍នៅថ្ងៃអង្គារ ហើយត្រូវបានបញ្ជូនពីទីក្រុង Orlando រដ្ឋ Florida។

ជម្រាបដែរថា មេធាវីស្រុកកំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយដែលថា លោក ត្រាំ បានបង់លុយដោយសម្ងាត់ ទៅកាន់ស្ត្រីដែលអះអាងថាមានទំនាក់ទំនងស្នេហាជាមួយអតីតប្រធានាធិបតីរូបនេះ។ ប៉ូលីសកំពុងពិនិត្យមើលទំនាក់ទំនងរវាងលិខិតនេះ និងការស៊ើបអង្កេត ខណៈការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យធំនៅទីក្រុងញូវយ៉ក «ស្តីពីការចោទប្រកាន់អតីតប្រធានាធិបតី» អាចកើតឡើងនៅដើមសប្តាហ៍ក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ ABC news