ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្តេចស្វាស៊ុនអ៊ូខុង និងជ្រូកប៉ាជេ ព្រួតគ្នាវាយភ្ញៀវទេសចរណ៍តាមផ្លូវផ្អើលឋានកណ្តាល (មានវីដេអូ)

    BY Khmernote Media January 31, 2019
    ស្តេចស្វាស៊ុនអ៊ូខុង និងជ្រូកប៉ាជេ ព្រួតគ្នាវាយភ្ញៀវទេសចរណ៍តាមផ្លូវផ្អើលឋានកណ្តាល (មានវីដេអូ)

    ចិន៖ បុរស២នាក់ ម្នាក់ស្លៀកពាក់ជាតួអង្គស្តេចស្វាស៊ុនអ៊ូខុង និងម្នាក់ទៀតជាជ្រូកប៉ាជេ ដែលជាអ្នកឈរចាំអបអរជាមួយនឹងភ្ញៀវទេសចរណ៍តាមដងផ្លូវនោះ ត្រូវបានប៉ូលិសចាប់ខ្លួនបន្ទាប់ពីគេបានរកឃើញថា ពួកគេបានព្រួតគ្នាវាយក្រុមភ្ញៀវទេសចរណ៍។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Yunnan  ក្រុង Dali ភាគខាងជើងប្រទេសចិន។​ វីដេអូនៃហេតុការណ៍នេះត្រូវបានគេចែករំលែកពេញក្នុងបណ្តាញសង្គមចិន ជាមួយនឹងការរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពហិង្សានេះ។

    គេនៅមិនដឹងពីមូលហេតុពិតដែលជំរុញឲ្យមានអំពើហិង្សានេះនៅឡើងទេ តែបុរសដែលត្រូវបានគេចាប់ខ្លួនទាំងពីរនាក់ខាងលើនេះបានអះអាងថា ក្រុមភ្ញៀវទេសចរណ៍ជាអ្នកបង្កហេតុមុនទើបពួកគេនាំវាយតបទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ទាំងស្ដេចស្វាស៊ុនអ៊ូខុង និងជ្រូកប៉ាជេ ទាំងពីរនាក់នេះ ត្រូវបានគេជួលមកធ្វើការងារនេះ ដើម្បីផ្តល់ភាពទាក់ទាញ និងសប្បាយរីករាយដល់ភ្ញៀវទេសចរណ៍ មិនគួរពួកគេមកឈ្លោះវាយតប់គ្នាជាមួយភ្ញៀវទេសចរណ៍ដូចនេះទេ គឺវាខុសនឹងលក្ខខ័ណ្ឌការងារតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay