សង្គម
បុរសម្នាក់ ដែលដើររុញរទេះលក់ការ៉េមតាមដងផ្លូវ ឥឡូវទទួលបានកង់បីមួយគ្រឿងហើយ សម្រាប់រត់ចិញ្ចឹមជីវិត
BY Khmernote Media
March 28, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ផន ផល្លា ដែលជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើ កន្លែងទំនុកបង្រុមចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានឱ្យដឹងថា បុរសម្នាក់ ដែលដើររុញរទេះលក់ការ៉េមតាមដងផ្លូវ តស៊ូរកប្រាក់ដើម្បីចិញ្ចឹមជីវិត ពេលនេះបានសម្រេចក្ដីស្រម៉ៃហើយ ទទួលបានកង់បីឥណ្ឌា (PassApp)មួយគ្រឿង សម្រាប់រត់ចិញ្ចឹមជីវិត។

ក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តស៊ូបន្តទៀតណាប្អូន អោយតែយើងជាមនុស្សល្អ មិនថាក្រឬលំបាកយ៉ាងណាទេ គេគ្រប់គ្នានឹងស្រឡាញ់ អាណិតដល់ជីវិតរបស់យើងជាក់ជាមិនខាង—-។ ក្តីស្រម៉ៃរបស់ប្អូន ដែលចង់មានកង់បីឥណ្ឌា (PassApp) មួយសម្រាប់រត់ចិញ្ចឹមជីវិតនៅពេលនេះ គឺខ្ញុំបានបំពេញដល់គាត់ហើយ។ ទន្ទឹមនឹងគ្នាខ្ញុំក៏សូមគោរពថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានចូលរួមជួយប្អូនប្រុសជាមួយនឹងខ្ញុំ ៕ »








ប្រភព៖ Phalla Phorn