ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អោយតែយ៉ាងនេះមិនរស់ទេ! រកឃើញខ្ទឹមសជាង២០តោននាំចូលពីក្រៅប្រទេសសុទ្ធតែផ្ទុកសារធាតុគីមី

    BY Khmernote Media January 31, 2019
    អោយតែយ៉ាងនេះមិនរស់ទេ! រកឃើញខ្ទឹមសជាង២០តោននាំចូលពីក្រៅប្រទេសសុទ្ធតែផ្ទុកសារធាតុគីមី

    ខេត្តព្រះសីហនុ៖ ទំនិញខ្ទឹមស នាំចូលពីក្រៅប្រទេសប្រមាណ ២៥តោន ដែលត្រូវបានមន្រ្តីកាំកុងត្រូល សាខាខេត្តព្រះសីហនុ រកឃើញមានផ្ទុកសារធាតុគីមីហាមឃាត់ ប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ និងគ្រាប់ធញ្ញជាតិ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល រៀបចំពិធីដុតកំទេចចោល នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម យន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី និងតំណាងស្ថាប័នពាក់ព័ន្ធផងដែរ ។

    សូមបញ្ជាក់ជូនផងដែរថា ខ្ទឹមសទាំង ២៥តោនខាងលើ ត្រូវបាននាំចូលពីបរទេស តាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ ហើយត្រូវបានមន្រ្តីកាំកុងត្រូល ត្រួតពិនិត្យឃើ់ញថា មានផ្ទុកសារធាតុគីមីហាមឃាត់ ប្រភេទថ្នាំពុលកសិកម្ម Disulfoton ដែលជាសារធាតុបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ៕

    ប្រភព៖ អគ្គនាយកដ្ឋានកាំកុងត្រូល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay