ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃចាប់ផ្តើមប្រើប្រាស់ Drone ពិសេស ដើម្បីហោះបាញ់ទឹកនៅតំបន់ ដែលមានផ្សែង និងខ្យល់កខ្វក់ហើយ

    BY Khmernote Media February 1, 2019
    ថៃចាប់ផ្តើមប្រើប្រាស់ Drone ពិសេស ដើម្បីហោះបាញ់ទឹកនៅតំបន់ ដែលមានផ្សែង និងខ្យល់កខ្វក់ហើយ

    ថៃ៖ ក្រុងបាងកកបានសម្រេចប្រើប្រាស់យន្តហោះ Drone ចំនួន ៦ គ្រឿងដើម្បីបាញ់ទឹកនៅតំបន់ ដែលមានផ្សែង និងខ្យល់កខ្វក់។ បើតាមនាយឧត្តមសេនី Aswin Kwanmuang បានប្រាប់អ្នកសារព័ត៌មានថា យន្តហោះ Drone នេះត្រូវបានសាលាក្រុងបាងកកខ្ចីពីក្លឹបកសិកម្មនៅក្នុងខេត្ត Nakhon Ratchasima និងខេត្ត Chaiyaphum ដែលក្លឹប​នេះមានយន្តហោះ Drone រហូតដល់ទៅ ៥០ ឯណោះសម្រាប់ប្រើប្រាស់ក្នុងការងារកសិកម្ម។ យន្តហោះ Drone ត្រូវបានគេភ្ជាប់ជាមួយនឹងទឹកពី ៥-១០ លីត្រ ហើយយន្តហោះមួយគ្រឿងអាចធ្វើការហោះហើរ និងបាញ់ទឹកបានក្នុងរយៈពេល​ពី ១៥-២០ នាទី និងត្រូវបានគេប្រើប្រាស់នៅតំបន់ ៦ ផ្សេងគ្នាផងដែរ។

    សាលាក្រុងបាងកកបានបញ្ជាក់ថា ការប្រើប្រាស់យន្តហោះ Drone បាញ់ទឹកនេះ អាចជួយបន្ថយបញ្ហាបានខ្លះ តែវាមិនអាចលុបបំបាត់បញ្ហាបានទាំងស្រុងនោះទេ។ សូមរម្លឹកឡើងវិញថា​ បញ្ហាមានផ្សែង និងខ្យល់កខ្វក់នេះបានវាយប្រហារក្រុងបាងកកជាច្រើនសប្តាហ៍មកហើយ​ ហើយនៅតំបន់ខ្លះគឺមានលក្ខណៈធ្ងន់ធ្ងរដែលអាចប៉ះពាល់ដល់ការរស់នៅ រកស៊ីរបស់ប្រជាពលរដ្ឋ និងរហូតដល់មានសាលារៀន ចំនួន ៤៣៧ កន្លែងត្រូវបិទទ្វារទៀតផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay