ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតម្នាក់ធ្លាក់ពីលើអគារស្លាប់ ព្រោះតែហ្គេមអនឡាញ

    BY Khmernote Media February 1, 2019
    និស្សិតម្នាក់ធ្លាក់ពីលើអគារស្លាប់ ព្រោះតែហ្គេមអនឡាញ

    ថៃ៖ និស្សិតជនជាតិថៃម្នាក់បានធ្លាក់ពីលើអគារជាន់ទី ៤ នៃសណ្ឋាគារ Bangkok ស្លាប់ ខណៈដែលរូបគេព្យាយាមដើរស្វែងរកសេវាទូរស័ព្ទនៅរានហាលនៃបន្ទប់សណ្ឋាគារ។ ជនរងគ្រោះមានឈ្មោះថា Pattanadech Homhuan អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី ៣ នៃសាកលវិទ្យាល័យ Rajamangala University of Technology Lanna ស្ថិតនៅខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។ តាមការស៊ើបអង្កេតរបស់ក្រុមប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរមកទីក្រុងបាងកក ដើម្បីចូលរួមប្រកួតការលេងហ្គេម “Arena of Valor” ដ៏ធំមួយគឺកម្មវិធី RoV Pro League Season 3 ។

    អំឡុងពេលស្នាក់នៅក្នុងបន្ទប់សណ្ឋាគារនោះ ជនរងគ្រោះបានដើរចេញមករានហាលនៃបន្ទប់សណ្ឋាគារក្នុងគោលបំណងស្វែងរកសេវាទូរស័ព្ទឲ្យបានខ្លាំងបន្តិច ដើម្បីហាត់លេងហ្គេមនោះឲ្យបានលឿន តែជាអកុសលគេក៏បានជ្រុលជើងធ្លាក់មកក្រោមស្លាប់តែម្តង។ ពេលនេះសាកសពជនរងគ្រោះត្រូវបានគេរៀបចំបញ្ចូនទៅកាន់ស្រុកកំណើតវិញ យ៉ាងអាណោចអាធ័មបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay