ណែនាំហើយមិនស្តាប់! អូសទាំងម៉ូតូ ទាំងឡានទៅខណ្ឌធ្វើការអប់រំតែម្តង
បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រេីប្រាស់ចិញ្ចេីមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកនៅល្ងាចថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ចាប់ពីម៉ោង០៣,០០នាទី ដល់ម៉ោង០៥,០០នាទី ដោយអនុវត្តន៍តាមគោលការណ៍របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក យស យុទ្ធី អភិបាលរងខណ្ឌ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បានបន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីសុីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០ ផ្លូវលេខ១១៨ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤ ផ្លូវលេខ១៤៨ ផ្លូវលេខ១៥៤ ផ្លូវលេខ១៧៨ ផ្លូវលេខ១៣ ផ្លូវលេខ៤៧និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត។
ជាលទ្ធផល៖ ឃាត់បានរថយន្ដចំនួន ០១ គ្រឿង ម៉ូតូចំនួន០៣ គ្រឿង និងមានសំភារះលក់ដូរមួយចំនួនបានបញ្ជូនយកមករក្សាទុកនិងធ្វើការអប់រំណែនាំតាមក្រោយនៅសាលាខណ្ឌដូនពេញ៕

ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ




