ប្រទេសរុស្ស៊ីនឹងដាក់អាវុធនុយក្លេអ៊ែរនៅជិតព្រំដែនបេឡារុស្សក្បែរទីតាំងអង្គការណាតូ
- BY
- autoadmin
- April 3, 2023
ប្រទេសរុស្ស៊ីនឹងបញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនទៅជិតព្រំដែនភាគខាងលិចនៃប្រទេសបេឡារុស្ស ដោយដាក់ពួកវានៅកម្រិតកំណត់របស់អង្គការណាតូ នៅក្នុងសកម្មភាពមួយដែលនឹងបង្កើនការប្រឈមមុខដាក់គ្នារវាងទីក្រុងមូស្គូ ជាមួយលោកខាងលិច។ វាគឺជាការបង្ហាញពីភាពច្បាស់លាស់របស់រុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានអ៊ុយក្រែនកាលពី ១៣ ខែមុន ហើយប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការដាក់ទីតាំងអាវុធនុយក្លេអ៊ែរនេះដោយផ្ទាល់ កាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ។

ប្រទេសជិតខាងទាំងពីរគឺជា «union state» ហើយបានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើសមាហរណកម្មបន្ថែមទៀត បន្ទាប់ពីទីក្រុង Minsk បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស្សដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែនកាលពីឆ្នាំមុន។ លោក Boris Gryzlov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបេឡារុស្ស បានប្រាប់ទូរទស្សន៍រដ្ឋបេឡារុស្សថា សព្វាវុធ «នឹងត្រូវផ្លាស់ទីទៅព្រំដែនភាគខាងលិចនៃរដ្ឋសហជីពរបស់យើង ហើយនឹងបង្កើនលទ្ធភាពក្នុងការធានាសន្តិសុខ។ វានឹងត្រូវបានអនុវត្តឡើង ទោះបីជាមានសំលេងរំខាននៅក្នុងទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ»។ លោក Gryzlov មិនបានបញ្ជាក់ពីកន្លែងដែលអាវុធនឹងត្រូវឈរជើងនោះទេ ប៉ុន្តែបានបញ្ជាក់ថា កន្លែងស្តុកទុកមួយនឹងត្រូវបានបញ្ចប់ ដូចដែលបានបញ្ជាដោយលោក ពូទីន ត្រឹមថ្ងៃទី១ ខែកក្កដា ហើយបន្ទាប់មកនឹងបញ្ជូនទៅភាគខាងលិចនៃប្រទេសបេឡារុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






