អន្តរជាតិ

ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅ​បំពេញ​ទស្សនកិច្ច​នៅចិន តាមការអញ្ជើញរបស់លោក ស៊ី ជីនពីង

BY
autoadmin
April 3, 2023

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បានប្រកាសកាលពីថ្ងៃចន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយបារាំងដែលដកស្រង់សំដីវិមាន Elysee បានរាយការណ៍ថា ក្នុងដំណើរនោះ លោក ម៉ាក្រុង មានបំណងពិភាក្សាអំពីជម្លោះអ៊ុយក្រែន និងជំរុញទីក្រុងប៉េកាំងកុំឱ្យផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: