អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៣៤ ករណី
- BY
- autoadmin
- April 5, 2023
អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានប៉ូលីសចាប់ខ្លួនជាលើកដំបូងក្នុងជីវិតរបស់គាត់ បន្ទាប់ពីបានប្រគល់ខ្លួនឱ្យអាជ្ញាធរនៅឯតុលាការព្រហ្មទណ្ឌ Manhattan នៅប្រហែលម៉ោង ១ និង ៣០នាទី រសៀលកាលពីថ្ងៃអង្គារ។ យ៉ាងណាក៏ដោយ គាត់ត្រូវបានគេចាប់ខ្លួនប្រមាណ ២ ម៉ោងប៉ុណ្ណោះ ហើយគាត់ត្រូវបានអ្នកសារព័ត៌មានមើលឃើញដើរចេញពីតុលាការ បន្ទាប់ពីបានផ្ដិតមេដៃលើឯកសារពាក់ព័ន្ធមួយចំនួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Magazine ។

នៅក្នុងបន្ទប់សវនាការ ជនជាប់ចោទអាយុ ៧៦ឆ្នាំរូបនេះ បានអង្គុយដាក់ដៃលើភ្លៅក្បែរមេធាវីការពារក្តីរបស់គាត់។ នៅពេលសួរដោយចៅក្រមលោក Juan Merchan ពីរបៀបដែលគាត់ជាប់ចោទពីបទឧក្រិដ្ឋចំនួន ៣៤ ករណី នៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មរបស់គាត់ លោក ដូណាល់ ត្រាំ បានឆ្លើយថា គាត់គ្មានពិរុទ្ធអ្វីទេ។ ជម្រាបដែរថាលោក ត្រាំ កំពុងរងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៣៤ ករណី ប្រឆាំងនឹងរូបលោកនៅតុលាការ ហើយនេះគឺជាចោទប្រកាន់ព្រហ្មទណ្ឌលើកដំបូងបំផុត សម្រាប់អតីតប្រធានាធិបតីអាមេរិករូបនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ New York Magazine
- Share This Post:






