ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សវនាការបន្ទាប់របស់លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅដើមខែធ្នូ ដើម្បីសម្រេចលើការចោទប្រកាន់ប្រឆាំងនឹងរូបគាត់

    BY autoadmin April 5, 2023
    សវនាការបន្ទាប់របស់លោក ដូណាល់ ត្រាំ នឹងត្រូវធ្វើឡើងនៅដើមខែធ្នូ ដើម្បីសម្រេចលើការចោទប្រកាន់ប្រឆាំងនឹងរូបគាត់

    ចៅក្រមដែលមើលការខុសត្រូវលើសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានកំណត់សវនាការបន្ទាប់របស់គាត់នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ លោក ដូណាល់ ត្រាំ ត្រូវបានបញ្ជូនទៅតុលាការនៅទីក្រុង Manhattan កាលពីថ្ងៃអង្គារ ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ករណី ពាក់ព័ន្ធនឹងការលួចបង់ប្រាក់ទៅតារាភាពយន្តក្ដៅសាច់ Stormy Daniels នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ លោក ត្រាំ បានសារភាពថា គាត់គ្មានកំហុសចំពោះការចោទប្រកាន់នេះទេ។

    ដូច្នេះការបង្ហាញខ្លួនបន្ទាប់របស់លោក ដូណាល់ ត្រាំ នៅឯតុលាការក្នុងខែធ្នូ ចៅក្រមលោក Juan Merchan នឹងត្រូវសម្រេចចិត្តថា គួរតែច្រានចោលករណីទាំងនេះ ឬទេ។

    លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ការចោទប្រកាន់ប្រឆាំងនឹងគាត់ដើម្បីព្យាយាម និងប្រមូលផ្តុំការគាំទ្រក្នុងចំណោមអ្នកបោះឆ្នោតឱ្យបក្សសារធារណរដ្ឋ (GOP) ដោយហេតុផលថា គាត់ជាជនរងគ្រោះនៃការកាត់ទោសនយោបាយនេះ។ ការស្ទង់មតិនៅមហាវិទ្យាល័យ Saint Anselm បានចេញផ្សាយកាលពីថ្ងៃអង្គារថា លោក ត្រាំ កំពុងទទួលបានការគាំទ្រ ៤២% ក្នុងចំណោមអ្នកបោះឆ្នោតបឋមរបស់ GOP ដែលនាំមុខលោក Ron DeSantis អភិបាលរដ្ឋ Florida ដែលទទួលបានការគាំទ្រ ២៩%៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yahoo News

    Share This Post: