អន្តរជាតិ

លោកស្រី Jacinda Ardern បានថ្លែងសុន្ទរកថាចុងក្រោយទៅកាន់សភា ក្រោយចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនូវែលសេឡង់

BY
autoadmin
April 5, 2023

អតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern នៅថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០២៣ បានថ្លែងសុន្ទរកថាទៅកាន់សភាជាលើកចុងក្រោយ ដោយបានបន្ថែមថា៖«សូមកុំយកការប្រែប្រួលអាកាសធាតុ ដាក់ចូលក្នុងនយោបាយ»។ លោកស្រី Ardern បានធ្វើឱ្យប្រទេសនូវែលសេឡង់មានការភ្ញាក់ផ្អើលកាលពីដើមឆ្នាំនេះ នៅពេលដែលគាត់បានប្រកាសថា នឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយចូលនិវត្តន៍ពីនយោបាយតែម្ដង ដោយសារថាគាត់ឆ្អែតឆ្អន់នឹងវាទៀតហើយ។

ក្រងដោយអាវក្រៅ Korowai បែបប្រពៃណីជនជាតិ Maori លោកស្រី Ardern បានរំលឹកពីការចាប់ផ្តើមរបស់គាត់ចេញពីគ្រួសារវណ្ណៈកម្មករ និងរបៀបដែលគាត់មិនដែលរំពឹងថា នឹងមានឱកាសបានដឹកនាំប្រទេស។ លោកស្រីបាននិយាយថា៖«វាជាការប្រឈម រវាងអារម្មណ៍នៃកាតព្វកិច្ចក្នុងការកាច់ចង្កូតរថភ្លើងដឹកទំនិញ … និងអារម្មណ៍ដែលត្រូវបានរថភ្លើងបុក»។ លោកស្រីក៏បានលើកឡើងពីការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តរបស់គាត់ ក៏ដូចជាបញ្ហាផ្សេងៗនៅកំឡុងពេលចុងក្រោយមុនការចុះចេញពីតំណែងនេះ។

រំលឹកដែរថា លោកស្រី Ardern បានដឹកនាំប្រទេសនូវែលសេឡង់ឆ្លងកាត់រឿងរ៉ាវជាច្រើនដូចជា៖ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត COVID-19 និងការសម្លាប់រង្គាលវិហារអ៊ីស្លាម Christchurch ឆ្នាំ២០១៩ ដែលក្នុងនោះខ្មាន់កាំភ្លើងជនជាតិស្បែកសម្នាក់ បានសម្លាប់អ្នកគោរពបូជាមូស្លីមចំនួន ៥១នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: